សូរ៉ា 19 · ជូស 16
Maryam · 19:29
فَأَشَارَتْ إِلَيْهِ ۖ قَالُوا كَيْفَ نُكَلِّمُ مَنْ كَانَ فِي الْمَهْدِ صَبِيًّا
នាងបានចង្អុលទៅទារកនោះ(ដើម្បីឱ្យពួកគេសួរ)។ ពួក គេបាននិយាយថាៈ តើឱ្យពួកយើងសួរទៅកាន់ទារកនៅក្នុងអង្រឹង យ៉ាងដូចមេ្ដច?
តាហ្វសៀរ
នៅពេលនោះ នាងក៏បានចង្អុលទៅកាន់កូនប្រុសរបស់នាង គឺព្យាការីអ៊ីសា(យេស៊ូគ្រិស្ត) ខណៈដែលគេកំពុងដេកនៅក្នុងអង្រឹង។ ពេលនោះ ក្រុមរបស់នាងបាននិយាយទៅកាន់នាងដោយភាពភ្ញាក់ផ្អើលថាៈ តើឲ្យពួកយើងសួរទៅកាន់ទារកដែលនៅក្នុងអង្រឹងនោះយ៉ាងដូចម្ដេចទៅ(ធ្វើម្តេចគេអាចឆ្លើយតបនឹងយើងបាននោះ)?!
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល