សូរ៉ា 19 · ជូស 16

Maryam · 19:21

قَالَ كَذَٰلِكِ قَالَ رَبُّكِ هُوَ عَلَيَّ هَيِّنٌ ۖ وَلِنَجْعَلَهُ آيَةً لِلنَّاسِ وَرَحْمَةً مِنَّا ۚ وَكَانَ أَمْرًا مَقْضِيًّا

គេ(ជីព្រីល)បានពោលថាៈ ដូច្នោះហើយបានជាម្ចាស់ របស់អ្នកបានមានបន្ទូលថាៈ វាជាការងាយស្រួលបំផុតសម្រាប់ យើង។ ហើយយើងយកគេ(កេ្មងប្រុស)ធ្វើជាភស្ដុតាងសម្រាប់ មនុស្សលោក និងជាក្ដីមេត្ដាករុណាពីយើង។ ហើយរឿងនេះ អល់ឡោះបានចារទុករួចជាសេ្រចមកហើយ។

តាហ្វសៀរ

ម៉ាឡាអ៊ីកាត់ជីព្រីលបានពោលទៅកាន់នាងថាៈ រឿងនោះ គឺដូចអ្វីដែលអ្នកបានលើកឡើងនោះហើយដែលថា ពិតប្រាកដណាស់ គ្មាននរណាម្នាក់ប៉ះពាល់អ្នក(មិនធ្លាប់រៀបការ) ហើយអ្នកក៏មិនធ្លាប់ប្រព្រឹត្តអំពើហ្ស៊ីណានោះ ប៉ុន្តែម្ចាស់របស់អ្នកបានមានបន្ទូលថាៈ ការបង្កើតកូនប្រុសម្នាក់ដោយគ្មានឪពុកនោះ គឺជារឿងងាយស្រួលបំផុតចំពោះយើង(អល់ឡោះ)។ ហើយដើម្បីឲ្យកូនប្រុសដែលគេបានប្រទានដល់អ្នក(ម៉ារយ៉ាំ)នោះ ក្លាយជាសញ្ញាភស្តុតាងដល់មនុស្សលោកដែលបញ្ជាក់ពីសមត្ថភាពរបស់អល់ឡោះ និងជាក្ដីមេត្តាករុណាពីយើងចំពោះអ្នក និងសម្រាប់អ្នកដែលមានជំនឿនឹងទ្រង់។ ហើយការបង្កើតកូនប្រុសម្នាក់ដល់អ្នកនេះ គឺជាការកំណត់មកពីអល់ឡោះយ៉ាងពិតប្រាកដ ដែលត្រូវបានគេចារទុក(រួចជាស្រេច)នៅក្នុងឡាវហ៊ុលម៉ះហ៊្វូស។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់