សូរ៉ា 19 · ជូស 16

Maryam · 19:17

فَاتَّخَذَتْ مِنْ دُونِهِمْ حِجَابًا فَأَرْسَلْنَا إِلَيْهَا رُوحَنَا فَتَمَثَّلَ لَهَا بَشَرًا سَوِيًّا

រួចមកនាងបានយករបាំងមួយមកបិទបាំងពីពួកគេ(អ្នក ដទៃ)។ ក្រោយមក យើងបានបញ្ជូ នរួហ(ជីព្រីល)របស់យើងទៅ កាន់នាង។ ហើយគេ(ជីព្រីល)បានក្លែងខ្លួនជាមនុស្សម្នាក់ពេញ លក្ខណៈទៅជួបនាង។

តាហ្វសៀរ

ហើយនាងបានយករបាំងមួយមកបិទបាំងខ្លួននាងពីក្រុមរបស់នាង ដើម្បីកុំឲ្យពួកគេមើលឃើញនាងនៅពេលដែលនាងគោរពសក្ការៈចំពោះម្ចាស់របស់នាង។ ក្រោយមក យើងបានបញ្ជូនម៉ាឡាអ៊ីកាត់ជីព្រីលទៅកាន់នាង ដោយគេ(ជីព្រីល)បានតំណែងខ្លួនក្នុងរូបភាពជាមនុស្សម្នាក់ដែលពេញលក្ខណៈទៅជួបនាង។ នៅពេលនោះ នាងមានការភ័យខ្លាចថា គេ(ម៉ាឡាអ៊ីកាត់ជីព្រីល)មានបំណងអាក្រក់មកលើនាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់