សូរ៉ា 19 · ជូស 16
Maryam · 19:15
وَسَلَامٌ عَلَيْهِ يَوْمَ وُلِدَ وَيَوْمَ يَمُوتُ وَيَوْمَ يُبْعَثُ حَيًّا
ហើយសូមសុខសន្ដិភាពកើតមានដល់គេ(យ៉ះយ៉ា)នៅថ្ងៃ ដែលគេត្រូវបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ ហើយនិងថ្ងៃដែល គេត្រូវគេធ្វើឱ្យរស់ឡើងវិញ(ថ្ងៃបរលោក)។
តាហ្វសៀរ
ហើយសូមសន្តិភាព និងសុវត្ថិភាពអំពីអល់ឡោះកើតមានដល់គេ(ព្យាការីយ៉ះយ៉ា)នៅថ្ងៃដែលគេបានប្រសូត និងនៅថ្ងៃដែលគេស្លាប់ចាកចេញពីជីវិត(លោកិយ)នេះ ហើយនិងនៅថ្ងៃដែលត្រូវគេពង្រស់ឲ្យមានជីវិតឡើងវិញ គឺថ្ងៃបរលោក។ ហើយទីកន្លែងទាំងបីនេះ(ថ្ងៃកើត ថ្ងៃស្លាប់ និងថ្ងៃដែលគេពង្រស់ឡើងវិញ) គឺជាកន្លែងដែលលំបាកបំផុតដែលមនុស្សគ្រប់រូបត្រូវឆ្លងកាត់។ ដូចនេះ ប្រសិនបើគេមានសុវត្ថិភាព(អាចឆ្លងផុត)ពីកន្លែងទាំងបីនេះហើយនោះ គឺគេគ្មានការភ័យខ្លាចអ្វីក្រៅពីកន្លែងទាំងនេះទៀតឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល