សូរ៉ា 19 · ជូស 16

Maryam · 19:12

يَا يَحْيَىٰ خُذِ الْكِتَابَ بِقُوَّةٍ ۖ وَآتَيْنَاهُ الْحُكْمَ صَبِيًّا

(អល់ឡោះបានមានបន្ទូលថា) ឱយ៉ះយ៉ា. ចូរអ្នកប្រកាន់ តាមគម្ពីរ(តាវរ៉ត)នេះឱ្យបានខ្ជាប់ខ្ជួន។ ហើយយើងបានប្រទាន ឱ្យគេនូវគតិបណ្ឌិតតាំងពីកុមារភាព។

តាហ្វសៀរ

ហើយគេក៏បានប្រសូត្រព្យាការីយ៉ះយ៉ាឲ្យគាត់(ព្យាការីហ្សាការីយ៉ា)។ ហើយនៅពេលដែលគេ(ព្យាការីយ៉ះយ៉ា)ធំពេញវ័យដែលអាចនិយាយបាន យើង(អល់ឡោះ)បានមានបន្ទូលទៅកាន់គេថាៈ ឱយ៉ះយ៉ា! ចូរអ្នកប្រកាន់តាមគម្ពីរតាវរ៉តនេះឲ្យបានខ្ជាប់ខ្ជួនបំផុត។ ហើយយើងបានប្រទានការយល់ដឹង ចំណេះដឹង ការព្យាយាម និងការតាំងចិត្តដល់គេតាំងពីកុមារភាព។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់