សូរ៉ា 19 · ជូស 16

Maryam · 19:10

قَالَ رَبِّ اجْعَلْ لِي آيَةً ۚ قَالَ آيَتُكَ أَلَّا تُكَلِّمَ النَّاسَ ثَلَاثَ لَيَالٍ سَوِيًّا

គេ(ហ្សាការីយ៉ា)បានពោលថាៈ ឱម្ចាស់របស់ខ្ញុំ. សូមទ្រង់ មេត្ដាផ្ដល់ជាសញ្ញាណាមួយ(ពីការមានគភ៌)ដល់ខ្ញុំផង។ ទ្រង់មាន បន្ទូលថាៈ សញ្ញារបស់អ្នកគឺអ្នកមិនអាចនិយាយទៅកាន់មនុស្ស លោកបានទេក្នុងរយៈពេលបីយប់ដោយមានសុខភាពធម្មតា។

តាហ្វសៀរ

ព្យាការីហ្សាការីយ៉ាបានតបថាៈ ឱម្ចាស់របស់ខ្ញុំ! សូមទ្រង់មេត្តាផ្ដល់ឲ្យខ្ញុំនូវនិមិត្តសញ្ញាណាមួយដើម្បីធ្វើឲ្យ(ចិត្ត)ខ្ញុំមានភាពនឹងនរ ដែលជាការបញ្ជាក់ពីការទទួលបាននូវអ្វីដែលម៉ាឡាអ៊ីកាត់បានផ្ដល់ដំណឹងរីករាយនោះដល់ខ្ញុំផង។ ទ្រង់បានតបវិញថាៈ និមិត្តសញ្ញារបស់អ្នកចំពោះការទទួលបាននូវអ្វីដែលគេបានផ្ដល់ដំណឹងរីករាយដល់អ្នកនោះ គឺអ្នកមិនអាចនិយាយទៅកាន់មនុស្សលោកបានទេក្នុងរយៈពេលបីយប់ដោយ(អ្នក)គ្មានជំងឺនោះទេ ផ្ទុយទៅវិញ អ្នកនៅមានសុខភាពល្អធម្មតា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់