សូរ៉ា 18 · ជូស 16

Al-Kahf · 18:96

آتُونِي زُبَرَ الْحَدِيدِ ۖ حَتَّىٰ إِذَا سَاوَىٰ بَيْنَ الصَّدَفَيْنِ قَالَ انْفُخُوا ۖ حَتَّىٰ إِذَا جَعَلَهُ نَارًا قَالَ آتُونِي أُفْرِغْ عَلَيْهِ قِطْرًا

សូមពួកអ្នកយកដែកមួយបន្ទះៗឱ្យខ្ញុំ។ (គាត់បានដាក់ដែក នោះ)រហូតទាល់់តែវាពេញនៃចន្លោះភ្នំទាំងពីរ។ គាត់បាននិយាយ ថាៈ ចូរពួកអ្នកផ្លុំ(ភើ្លងដុតដែក)ចុះ រហូតទាល់តែដែកទាំងនោះ (ក្រហម)ក្លាយទៅជាភ្លើង គាត់បាននិយាយថាៈ ចូរអ្នកទាំងអស់ គ្នាយកទង់ដែងរលាយមកឱ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។

តាហ្វសៀរ

ចូរពួកអ្នកយកដែកមួយបន្ទះៗមកឲ្យខ្ញុំ។ ពេលនោះ ពួកគេក៏បានយកបន្ទះដែកមក ហើយគាត់(ហ្ស៊ុលករណែន) ក៏បានចាប់ផ្ដើមសាងសង់(របាំងការពារ)នៅចន្លោះភ្នំទាំងពីរនោះ។ លុះដល់ពេលដែលវាពេញនៅចន្លោះភ្នំទាំងពីរហើយ គាត់ក៏បាននិយាយទៅកាន់បុរសៗទាំងនោះ(ដែលជាកម្មករ)ថាៈ ចូរអ្នកដុតភ្លើងទៅលើបន្ទះដែកទាំងនេះចុះ។ លុះដល់ពេលដែលបន្ទះដែកទាំងនោះឡើងក្រហម គាត់ក៏បាននិយាយថាៈ ចូរពួកអ្នកទាំងអស់គ្នាយកទង់ដែងរលាយមកឲ្យខ្ញុំ ខ្ញុំនឹងចាក់ពីលើវា។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់