សូរ៉ា 18 · ជូស 16
Al-Kahf · 18:94
قَالُوا يَا ذَا الْقَرْنَيْنِ إِنَّ يَأْجُوجَ وَمَأْجُوجَ مُفْسِدُونَ فِي الْأَرْضِ فَهَلْ نَجْعَلُ لَكَ خَرْجًا عَلَىٰ أَنْ تَجْعَلَ بَيْنَنَا وَبَيْنَهُمْ سَدًّا
ពួកគេបាននិយាយថាៈ ឱហ៊្សុលករណៃ. ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច គឺជាពួកបង្កវិនាសកម្មនៅលើផែនដី។ តើពួក យើងអាចផ្ដល់ថ្លៃឈ្នួលឱ្យអ្នក ដើម្បីឱ្យអ្នកសាងសង់របាំងការពារ រវាងពួកយើងនិងពួកគេបានដែរឬទេ?
តាហ្វសៀរ
ពួកគេបាននិយាយថាៈ ឱហ្ស៊ុលករណែន! ពិតប្រាកដណាស់ យ៉ាក់ជូចនិងម៉ាក់ជូច(ពួកគេជាប្រជាជាតិពីរក្រុមដ៏អស្ចារ្យក្នុងចំណោមកូនចៅអាហ្ទាំ) គឺជាពួកដែលបង្កវិនាសកម្មនៅលើផែនដី តាមរយៈការកាប់សម្លាប់ និងអ្វីៗផ្សេងទៀត។ ដូចនេះ តើពួកយើងអាចផ្ដល់ថ្លៃឈ្នួលដល់អ្នកដើម្បីឲ្យអ្នកសាងសង់របាំងការពាររវាងពួកយើងនិងពួកគេ(យ៉ាក់ជូច និងម៉ាក់ជូច)បានដែរឬទេ?
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល