សូរ៉ា 18 · ជូស 16

Al-Kahf · 18:87

قَالَ أَمَّا مَنْ ظَلَمَ فَسَوْفَ نُعَذِّبُهُ ثُمَّ يُرَدُّ إِلَىٰ رَبِّهِ فَيُعَذِّبُهُ عَذَابًا نُكْرًا

គេ(ហ៊្សុលករណៃ)បាននិយាយថាៈ ចំពោះអ្នកណាដែល បានបំពាន គឺយើងនឹងធ្វើទារុណកម្មអ្នកនោះ។ បន្ទាប់មកអ្នកនោះ ត្រូវគេឱ្យវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ។ ពេលនោះទ្រង់ នឹងធ្វើទារុណកម្មគេនូវទារុណកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។

តាហ្វសៀរ

ហ្ស៊ុលករណែនបាននិយាយថាៈ ចំពោះជនណាដែលបានធ្វើស្ហ៊ីរិកនឹងអល់ឡោះ ហើយគេនៅតែបន្តប្រព្រឹត្តទង្វើបែបនេះបន្ទាប់ពីការអំពាវនាវរបស់ខ្ញុំចំពោះគេឲ្យគោរពសក្ការៈចំពោះអល់ឡោះជាម្ចាស់(តែមួយគត់)ហើយនោះ ខ្ញុំនឹងដាក់ទណ្ឌកម្មគេដោយការសម្លាប់នៅក្នុងលោកិយ។ បន្ទាប់មក នៅថ្ងៃបរលោក រូបគេនឹងត្រូវវិលត្រឡប់ទៅកាន់ម្ចាស់របស់គេវិញ ហើយពេលនោះ ទ្រង់នឹងដាក់ទណ្ឌកម្មគេនូវទណ្ឌកម្មមួយយ៉ាងធ្ងន់ធ្ងរបំផុត។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់