សូរ៉ា 18 · ជូស 16
Al-Kahf · 18:79
أَمَّا السَّفِينَةُ فَكَانَتْ لِمَسَاكِينَ يَعْمَلُونَ فِي الْبَحْرِ فَأَرَدْتُ أَنْ أَعِيبَهَا وَكَانَ وَرَاءَهُمْ مَلِكٌ يَأْخُذُ كُلَّ سَفِينَةٍ غَصْبًا
ចំពោះរឿងសំពៅនោះ វាជាកម្មសិទ្ធិរបស់អ្នកក្រីក្រ ដែល ប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ហើយខ្ញុំបានធ្វើឱ្យវាធ្លុះធ្លាយ ដោយសារតែនៅខាងមុខមានសេ្ដចមួយអង្គនឹងរឹបអូសយកសំពៅ (ណាដែលល្អ)។
តាហ្វសៀរ
ចំពោះរឿងសំពៅដែលអ្នកបានជំទាស់មិនឲ្យខ្ញុំទម្លុះវានោះ ជាការពិតណាស់ វាជាកម្មសិទ្ធិរបស់អ្នកទន់ខ្សោយដែលប្រកបមុខរបរនៅលើផ្ទៃសមុទ្រ ដោយពួកគេមិនមានលទ្ធភាពអាចការពារវាបានឡើយ ហើយខ្ញុំចង់ធ្វើឲ្យវាធ្លុះធ្លាយតាមរយៈអ្វីដែលខ្ញុំបានធ្វើទៅលើវា(ទម្លុះសំពៅនោះដោយដកយកក្តារមួយបន្ទះ)នោះ គឺដើម្បីកុំឲ្យស្ដេចមួយអង្គដែលនៅខាងមុខពួកគេនោះរឹបអូសយកវា ព្រោះថាស្ដេចអង្គនោះ តែងតែរឹបអូសយកទាំងបង្ខំពីម្ចាស់សំពៅនូវរាល់សំពៅណាដែលល្អៗ និងដោះលែង(មិនរឹបអូសយក)រាល់សំពៅណាដែលធ្លុះធ្លាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល