សូរ៉ា 18 · ជូស 16

Al-Kahf · 18:77

فَانْطَلَقَا حَتَّىٰ إِذَا أَتَيَا أَهْلَ قَرْيَةٍ اسْتَطْعَمَا أَهْلَهَا فَأَبَوْا أَنْ يُضَيِّفُوهُمَا فَوَجَدَا فِيهَا جِدَارًا يُرِيدُ أَنْ يَنْقَضَّ فَأَقَامَهُ ۖ قَالَ لَوْ شِئْتَ لَاتَّخَذْتَ عَلَيْهِ أَجْرًا

ហើយពួកគាត់ទាំងពីរ(ខទៀរ និងមូសា)បានបន្ដដំណើរ រហូតទៅដល់ទីប្រជុំជននៃភូមិមួយ ពួកគាត់ទាំងពីរបានសុំចំណី អាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនទទួលពួកគាត់ ទាំងពីរជាភ្ញៀវឡើយ។ បន្ទាប់មកពួកគាត់ទាំងពីរបានឃើញ ជញ្ជាំងមួយនៅក្នុងភូមិនោះជិតរលំ គាត់(ខទៀរ)ក៏បានធ្វើឱ្យវា ត្រង់ឡើងវិញ។ គាត់(មូសា)បានពោលថាៈ ប្រសិនបើអ្នកចង់ធ្វើ ដូចេ្នះ អ្នកអាចយកថ្លៃឈ្នួលពីការងារនេះ។

តាហ្វសៀរ

ហើយពួកគាត់ទាំងពីរ(ព្យាការីខហ្ទៀរ និងព្យាការីមូសា)ក៏បានបន្តដំណើរទៅមុខទៀត រហូតគាត់ទាំងពីរបានទៅដល់ភូមិមួយ ពួកគាត់ទាំងពីរក៏បានសុំចំណីអាហារពីអ្នកភូមិនោះ តែពួកគេបានបដិសេធមិនផ្ដល់អាហារឲ្យពួកគាត់ និងមិនបំពេញកាតព្វកិច្ចនៃការទទួលភ្ញៀវចំពោះពួកគាត់ឡើយ។ ក្រោយមក គាត់ទាំងពីរបានឃើញជញ្ជាំងមួយនៅក្នុងភូមិជិតដួលរលំ។ ពេលនោះ ព្យាការីខហ្ទៀរក៏បានធ្វើឲ្យវាត្រង់ឡើងវិញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់ព្យាការីខហ្ទៀរថាៈ ប្រសិនបើអ្នកចង់យកថ្លៃឈ្នួលចំពោះការជួសជុលវា(ជញ្ជាំង)នោះ អ្នកអាចយកវាបាន ដោយសារតែពួកយើងត្រូវការវា ក្រោយពីពួកគេបានបដិសេធក្នុងទទួលពួកយើងជាភ្ញៀវ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់