សូរ៉ា 18 · ជូស 15

Al-Kahf · 18:71

فَانْطَلَقَا حَتَّىٰ إِذَا رَكِبَا فِي السَّفِينَةِ خَرَقَهَا ۖ قَالَ أَخَرَقْتَهَا لِتُغْرِقَ أَهْلَهَا لَقَدْ جِئْتَ شَيْئًا إِمْرًا

ហើយពួកគាត់ទាំងពីរបានធ្វើដំណើររហូតនៅពេលដែល គាត់ទាំងពីរបានជិះសំពៅ គាត់(ខទៀរ)ក៏បានទំលុះសំពៅនោះ។ គាត់(មូសា)បានពោលថាៈ ឪតើអ្នកចោះទំលុះវាដើម្បីឱ្យអ្នកដែល នៅលើសំពៅនេះលិចលង់ឬ? ជាកាពិតណាស់ អ្នកបានធ្វើនូវអំពើ មួយដែលអាក្រក់។

តាហ្វសៀរ

ហើយនៅពេលគាត់ទាំងពីរបានឯកភាពគ្នាចំពោះរឿងនេះរួចមក គាត់ទាំងពីរក៏បានធ្វើដំណើរទៅកាន់ឆ្នេរសមុទ្រ រហូតដល់ពួកគាត់បានជួបនឹងសំពៅមួយ ហើយគាត់ទាំងពីរក៏បានឡើងជិះលើសំពៅនោះដោយមិនអស់ថ្លៃឈ្នូលឡើយ ជាការលើកតម្កើង(របស់ម្ចាស់សំពៅ)ចំពោះព្យាការីខហ្ទៀរ។ ពេលនោះ ព្យាការីខហ្ទៀរក៏បានទម្លុះសំពៅនោះដោយបានដកយកក្តារមួយបន្ទះចេញ។ នៅពេលនោះ ព្យាការីមូសាក៏បានពោលទៅកាន់គាត់ថាៈ តើអ្នកទម្លុះសំពៅរបស់អ្នកដែលបានឲ្យពួកយើងជិះនៅលើវាដោយមិនគិតថ្លៃឈ្នួលដើម្បីឲ្យអ្នកដែលនៅលើសំពៅនេះទាំងអស់លិចលង់ឬ?! ជាការពិតណាស់ អ្នកបានធ្វើនូវរឿងមួយដ៏ធំធេង(អំពើមួយដ៏អាក្រក់)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់