សូរ៉ា 18 · ជូស 15
Al-Kahf · 18:69
قَالَ سَتَجِدُنِي إِنْ شَاءَ اللَّهُ صَابِرًا وَلَا أَعْصِي لَكَ أَمْرًا
គាត់(មូសា)បានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិន បើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកអត់ធ្មត់ម្នាក់ ហើយខ្ញុំនឹងមិនធ្វើខុសនឹងបទបញ្ជារបស់អ្នកឡើយ។
តាហ្វសៀរ
ព្យាការីមូសាបានតបវិញថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) អ្នកនឹងឃើញខ្ញុំជាអ្នកដែលអត់ធ្មត់ចំពោះអ្វីដែលខ្ញុំបានឃើញអំពីរាល់ទង្វើរបស់អ្នក និងជាអ្នកដែលប្រកាន់ខ្ជាប់នឹងការគោរពប្រតិបត្តិតាមអ្នក ដោយខ្ញុំនឹងមិនធ្វើខុសពីបទបញ្ជារបស់អ្នកដែលអ្នកបានបង្គាប់ប្រើខ្ញុំនោះឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល