សូរ៉ា 18 · ជូស 15

Al-Kahf · 18:64

قَالَ ذَٰلِكَ مَا كُنَّا نَبْغِ ۚ فَارْتَدَّا عَلَىٰ آثَارِهِمَا قَصَصًا

គាត់(មូសា)បានឆ្លើយថាៈ ទីនោះហើយដែលយើងកំពុង តែស្វែងរក។ រួចពួកគេទាំងពីរបានត្រឡប់ក្រោយទៅតាមដាន ជើងរបស់ពួកគេវិញ។

តាហ្វសៀរ

ព្យាការីមូសាក៏បានតបទៅកាន់ក្មេងប្រុសបម្រើរបស់គាត់វិញថាៈ នោះហើយជាអ្វី(កន្លែង)ដែលពួកយើងត្រូវការ(ស្វែងរក)។ ពិតណាស់ វាគឺជាសញ្ញាដែលបញ្ជាក់ពីកន្លែងរបស់ខ្ញុំបម្រើអល់ឡោះដែលជាមនុស្សល្អម្នាក់នោះ(ព្យាការីខហ្ទៀរ)។ ពេលនោះ គេទាំងពីរក៏បានត្រឡប់ក្រោយតាមដានជើងរបស់ពួកគេទាំងពីរវិញដើម្បីកុំឲ្យវង្វេងផ្លូវ រហូតដល់ពួកគេទាំងពីរបានទៅដល់ផ្ទាំងថ្មនោះវិញ ដែលនៅកន្លែងនោះហើយជាកន្លែងដែលត្រីននៀលចូលសមុទ្រ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់