សូរ៉ា 18 · ជូស 15

Al-Kahf · 18:27

وَاتْلُ مَا أُوحِيَ إِلَيْكَ مِنْ كِتَابِ رَبِّكَ ۖ لَا مُبَدِّلَ لِكَلِمَاتِهِ وَلَنْ تَجِدَ مِنْ دُونِهِ مُلْتَحَدًا

ចូរអ្នក(មូហាំម៉ាត់)សូត្រនូវអ្វីដែលគេបានផ្ដល់វ៉ាហ៊ីឱ្យអ្នក អំពីគមី្ពរ(គួរអាន)នៃម្ចាស់របស់អ្នក។ គ្មាននរណាម្នាក់អាចប្ដូរ ពាក្យពេចន៍របស់ទ្រង់បានឡើយ។ ហើយអ្នកនឹងមិនអាចស្វែង រកកន្លែងជ្រកកោនក្រៅពីទ្រង់បានឡើយ។

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)សូត្រ និងអនុវត្តនូវអ្វីដែលអល់ឡោះបានផ្ដល់វ៉ាហ៊ីមកឲ្យអ្នកនៃគម្ពីរគួរអានចុះ។ ហើយគ្មាននរណាម្នាក់អាចប្ដូរពាក្យបន្ទូលរបស់ទ្រង់បានឡើយ ពីព្រោះវាគឺជាពាក្យពេចន៍ដែលត្រឹមត្រូវ និងយុត្តិធម៌បំផុត។ ហើយអ្នកនឹងមិនអាចស្វែងរកកន្លែងជ្រកកោនដែលអ្នកអាចជ្រកកោនបានក្រៅពីឆ្ពោះទៅកាន់ទ្រង់នោះឡើយ ហើយអ្នកក៏មិនអាចស្វែងរកអ្នកដែលអាចជួយបញ្ចៀស(ពីប្រការអាក្រក់)ដែលអ្នកអាចសុំការបញ្ចៀសតាមរយៈគេក្រៅពីទ្រង់នោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់