សូរ៉ា 18 · ជូស 15
Al-Kahf · 18:24
إِلَّا أَنْ يَشَاءَ اللَّهُ ۚ وَاذْكُرْ رَبَّكَ إِذَا نَسِيتَ وَقُلْ عَسَىٰ أَنْ يَهْدِيَنِ رَبِّي لِأَقْرَبَ مِنْ هَٰذَا رَشَدًا
លើកលែងតែអ្នកពោលថាៈ អ៊ិនស្ហាអល់ឡោះ(បើសិនជា អល់ឡោះមានចេតនា)។ ចូរអ្នករំលឹកទៅចំពោះម្ចាស់របស់អ្នក នៅពេលណាដែលអ្នកបានភេ្លច ហើយចូរអ្នកពោលថាៈ សង្ឃឹមថា ម្ចាស់របស់ខ្ញុំនឹងចង្អុលបង្ហាញខ្ញុំទៅរកមាគ៌ាដែលត្រឹមត្រូវជិតជាង នេះទៅទៀត។
តាហ្វសៀរ
លើកលែងតែអ្នកភ្ជាប់បំណងដែលអ្នកចង់ធ្វើវា(នៅថ្ងៃស្អែក)នោះទៅនឹងចេតនារបស់អល់ឡោះដោយអ្នកពោលថាៈ “ថ្ងៃស្អែក ខ្ញុំនឹងធ្វើវា អ៊ិនស្ហាអល់ឡោះ (ប្រសិនបើអល់ឡោះមានចេតនា)”។ ហើយចូរអ្នករំលឹកចំពោះម្ចាស់របស់អ្នកដោយពោលថាៈ អ៊ិនស្ហាអល់ឡោះ(ប្រសិនបើអល់ឡោះមានចេតនា) ប្រសិនបើអ្នកភ្លេចពោលវា។ ហើយចូរអ្នកពោលថាៈ សង្ឃឹមថាម្ចាស់របស់ខ្ញុំនឹងផ្តល់ការចង្អុលបង្ហាញដល់ខ្ញុំនូវមាគ៌ាដ៏ត្រឹមត្រូវដែលជិតជាងនេះទៅទៀត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល