សូរ៉ា 18 · ជូស 15
Al-Kahf · 18:2
قَيِّمًا لِيُنْذِرَ بَأْسًا شَدِيدًا مِنْ لَدُنْهُ وَيُبَشِّرَ الْمُؤْمِنِينَ الَّذِينَ يَعْمَلُونَ الصَّالِحَاتِ أَنَّ لَهُمْ أَجْرًا حَسَنًا
(តែទ្រង់បានបង្កើតវា)ដោយត្រឹមត្រូវ ដើម្បីដាស់តឿន ព្រមាន(ពួកគ្មានជំនឿ)នូវទារុណកម្មដ៏ធ្ងន់ធ្ងរពីទ្រង់ ហើយវាផ្ដល់ ដំណឹងល្អចំពោះបណ្ដាអ្នកមានជំនឿដែលសាងអំពើល្អថា ពិតប្រាកដ ណាស់ ពួកគេនឹងទទួលបានផលបុណ្យដ៏ប្រសើរ(ឋានសួគ៌)។
តាហ្វសៀរ
ផ្ទុយទៅវិញ ទ្រង់បានបង្កើតវា(គម្ពីរគួរអាន)ប្រកបដោយភាពត្រឹមត្រូវដែលគ្មានភាពផ្ទុយគ្នានោះឡើយនៅក្នុងវា ហើយក៏មិនមានការខ្វែងគំនិតគ្នានោះដែរ ដើម្បីដាស់តឿនព្រមានដល់ពួកប្រឆាំងពីទណ្ឌកម្មដ៏ធ្ងន់ធ្ងរបំផុតពីអល់ឡោះដែលកំពុងតែរង់ចាំពួកគេ និង(ដើម្បី)ផ្ដល់ដំណឹងរីករាយដល់បណ្ដាអ្នកមានជំនឿដែលសាងទង្វើកុសលថាៈ ពិតប្រាកដណាស់ ពួកគេនឹងទទួលបានផលបុណ្យ(ការតបស្នង)ដ៏ប្រសើរបំផុតដែលគ្មានផលបុណ្យ(ការតបស្នង)ណាអាចប្រៀបផ្ទឹមបានឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល