សូរ៉ា 18 · ជូស 16
Al-Kahf · 18:109
قُلْ لَوْ كَانَ الْبَحْرُ مِدَادًا لِكَلِمَاتِ رَبِّي لَنَفِدَ الْبَحْرُ قَبْلَ أَنْ تَنْفَدَ كَلِمَاتُ رَبِّي وَلَوْ جِئْنَا بِمِثْلِهِ مَدَدًا
ចូរអ្នកពោលថាៈ ប្រសិនបើទឹកសមុទ្រជាទឹកខ្មៅសម្រាប់ សរសេរពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុន នឹងបពា្ចប់ពាក្យពេចន៍នៃម្ចាស់របស់ខ្ញុំ សូម្បីតែពួកយើងយកទឹក សមុទ្រផេ្សងទៀតមកបន្ថែមធ្វើជាទឹកខ្មៅក៏ដោយ។
តាហ្វសៀរ
ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ពិតប្រាកដណាស់ ពាក្យបន្ទូលនៃម្ចាស់របស់ខ្ញុំ គឺច្រើនបំផុត។ ប្រសិនបើទឹកសមុទ្រ គឺជាទឹកខ្មៅសម្រាប់កត់ត្រាពាក្យបន្ទូលរបស់ទ្រង់នោះ គឺទឹកសមុទ្រនឹងត្រូវរីងស្ងួតមុនពេលដែលបញ្ចប់(ការកត់ត្រា)ពាក្យបន្ទូលរបស់ទ្រង់មិនខាន។ ហើយបើទោះបីពួកយើងយកទឹកសមុទ្រផ្សេងទៀតមកបន្ថែម(ធ្វើជាទឹកខ្មៅ)ក៏ដោយ ក៏វានឹងត្រូវរីងស្ងួតអស់មុនដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល