សូរ៉ា 17 · ជូស 15

Al-Isra · 17:88

قُلْ لَئِنِ اجْتَمَعَتِ الْإِنْسُ وَالْجِنُّ عَلَىٰ أَنْ يَأْتُوا بِمِثْلِ هَٰذَا الْقُرْآنِ لَا يَأْتُونَ بِمِثْلِهِ وَلَوْ كَانَ بَعْضُهُمْ لِبَعْضٍ ظَهِيرًا

ចូរអ្នក(មូហាំម៉ាត់)ពោលថាៈ ប្រសិនបើមនុស្សលោក និងជិនបានរួមគ្នាដើម្បីចងក្រងឱ្យដូចនឹងគម្ពីរគួរអាននេះ គឺពួកគេ មិនអាចចងក្រងឱ្យដូចនឹងវាបានឡើយ ទោះបីជាពួកគេបានជួយគ្នា ទៅវិញទៅមកក៏ដោយ។

តាហ្វសៀរ

ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ពោលចុះថាៈ ប្រសិនបើមនុស្សលោកទាំងអស់ រួមនិងជិន ប្រមូលផ្ដុំគ្នាដើម្បីចងក្រងគម្ពីរមួយដែលមានឃ្លោងឃ្លាចំណាប់ចុងជួន និងមានរចនាបថល្អ ឲ្យដូចទៅនឹងគម្ពីរគួរអានដែលគេបានបញ្ចុះមកឲ្យអ្នកនោះ គឺពួកគេមិនអាចចងក្រងឲ្យដូចនឹងគម្ពីរគួរអានបាននោះឡើយ បើទោះបីជាពួកគេប្រឹងប្រែងជួយគ្នាទៅវិញទៅមកយ៉ាងណាក៏ដោយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់