សូរ៉ា 17 · ជូស 15
Al-Isra · 17:71
يَوْمَ نَدْعُو كُلَّ أُنَاسٍ بِإِمَامِهِمْ ۖ فَمَنْ أُوتِيَ كِتَابَهُ بِيَمِينِهِ فَأُولَٰئِكَ يَقْرَءُونَ كِتَابَهُمْ وَلَا يُظْلَمُونَ فَتِيلًا
(ចូរចងចាំ)នៅថ្ងៃដែលយើងហៅមនុស្សលោកគ្រប់គ្នា ជាមួយអ្នកដឹកនាំរបស់ពួកគេ។ អ្នកណាហើយដែលត្រូវបានគេផ្ដល់ ឱ្យនូវសៀវភៅកំណត់ហេតុរបស់គេនៅដៃស្ដាំរបស់គេ អ្នកទាំងនោះ នឹងអានសៀវភៅកំណត់ហេតុរបស់ខ្លួន។ ហើយពួកគេនឹងមិនត្រូវ គេបំពានសូម្បីតែបន្តិចឡើយ។
តាហ្វសៀរ
ហើយចូរចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃ(បរលោក)ដែលយើងនឹងហៅរាល់ក្រុមនីមួយៗជាមួយនឹងមេដឹកនាំរបស់ពួកគេ ដែលពួកគេធ្លាប់បានដើរតាមគេ(មេដឹកនាំនោះ)កាលនៅក្នុងលោកិយនេះ។ ដូច្នេះ ជនណាដែលត្រូវបានគេផ្ដល់សៀវភៅកំណត់ត្រាទង្វើរបស់គេនៅដៃស្ដាំរបស់គេនោះ អ្នកទាំងនោះនឹងអានសៀវភៅកំណត់ត្រារបស់ខ្លួនដោយភាពសប្បាយរីករាយ ហើយពួកគេនឹងមិនត្រូវបានគេបំបាត់ផលបុណ្យរបស់ពួកគេសូម្បីតែបន្តិចឡើយ បើទោះបីជាវាមានទំហំតូចប៉ុនសរសៃឆ្មារដែលស្ថិតនៅក្នុងផ្លែល្មើក៏ដោយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល