សូរ៉ា 17 · ជូស 15
Al-Isra · 17:62
قَالَ أَرَأَيْتَكَ هَٰذَا الَّذِي كَرَّمْتَ عَلَيَّ لَئِنْ أَخَّرْتَنِ إِلَىٰ يَوْمِ الْقِيَامَةِ لَأَحْتَنِكَنَّ ذُرِّيَّتَهُ إِلَّا قَلِيلًا
វា(អ៊ីព្លីស)បាននិយាយថាៈ សូមទ្រង់ប្រាប់ខ្ញុំមក តើនេះ ឬដែលអ្នកបានលើកតម្កើងជាងខ្ញុំនោះ? ប្រសិនបើទ្រង់ពន្យារពេល ឱ្យខ្ញុំរស់រហូតដល់ថ្ងៃបរលោក ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់ គេ(ឱ្យដើរតាមផ្លូវវងេ្វង) លើកលែងតែបន្ដិចបន្ដួច(នៃអ្នកដែល មានជំនឿ)ប៉ុណ្ណោះ។
តាហ្វសៀរ
អ៊ីព្លីសបាននិយាយទៅកាន់ម្ចាស់របស់វាថាៈ តើទ្រង់យល់ឃើញថា ម៉ាខ្លូកមួយនេះឬដែលទ្រង់បានលើកតម្កើងគេជាងខ្ញុំ ដោយទ្រង់បានបង្គាប់ប្រើឲ្យខ្ញុំស៊ូជូតទៅចំពោះគេនោះ? ប្រសិនបើទ្រង់ទុកជីវិតឲ្យខ្ញុំ រហូតដល់ពេលចុងក្រោយនៃជីវិតលោកិយ(ថ្ងៃបរលោកមកដល់)នោះ ខ្ញុំពិតជានឹងអូសទាញកូនចៅរបស់គេ និងធ្វើឲ្យពួកគេវង្វេងចេញពីមាគ៌ាដ៏ត្រឹមត្រូវរបស់ទ្រង់ជាមិនខាន លើកលែងតែ(មនុស្ស)មួយចំនួនតូចក្នុងចំណោមអ្នកដែលទ្រង់ការពារពួកគេប៉ុណ្ណោះ ហើយពួកគេ គឺជាខ្ញុំបម្រើដ៏ស្មោះត្រង់របស់ទ្រង់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល