សូរ៉ា 17 · ជូស 15
Al-Isra · 17:51
أَوْ خَلْقًا مِمَّا يَكْبُرُ فِي صُدُورِكُمْ ۚ فَسَيَقُولُونَ مَنْ يُعِيدُنَا ۖ قُلِ الَّذِي فَطَرَكُمْ أَوَّلَ مَرَّةٍ ۚ فَسَيُنْغِضُونَ إِلَيْكَ رُءُوسَهُمْ وَيَقُولُونَ مَتَىٰ هُوَ ۖ قُلْ عَسَىٰ أَنْ يَكُونَ قَرِيبًا
ឬជាវត្ថុអ្វីមួយដែលក្នុងចិត្ដរបស់ពួកអ្នកគិតថាវាធំចុះ. ពេលនោះពួកគេនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឱ្យពួក យើងរស់ឡើងវិញ? ចូរអ្នកពោលថាៈ គឺអ្នកដែលបានបង្កើតពួក អ្នកតាំងពីដំបូងមក។ ពេលនោះពួកគេនឹងងក់ក្បាលរបស់ពួកគេ ដាក់អ្នកដោយនិយាយថាៈ តើវានឹងកើតឡើងនៅពេលណា? ចូរ អ្នកពោលថាៈ សង្ឃឹមថាវានឹងកើតឡើងឆាប់ៗនេះ។
តាហ្វសៀរ
ឬក្លាយទៅជាអ្វីមួយផ្សេងទៀតដែលអស្ចារ្យជាងវាទាំងពីរ(ថ្មនិងដែក)ក្នុងចំណោមរបស់ដែលក្នុងចិត្តរបស់ពួកអ្នកគិតថាវាអស្ចារ្យចុះ។ ពិតប្រាកដណាស់ អល់ឡោះគឺជាអ្នកដែលត្រឡប់ពួកអ្នកដូចអ្វីដែលទ្រង់បានចាប់ផ្ដើម(បង្កើត)ពួកអ្នក និងជាអ្នកពង្រស់ពួកអ្នកឲ្យរស់ឡើងវិញដូចដែលទ្រង់បានបង្កើតពួកអ្នកកាលពីលើកដំបូងនោះ។ ពេលនោះ ពួកដែលចចេសរឹងរូសទាំងនោះនឹងនិយាយថាៈ តើនរណាជាអ្នកដែលធ្វើឲ្យយើងរស់ឡើងវិញបន្ទាប់ពីពួកយើងបានស្លាប់នោះ? ចូរអ្នក(ព្យាការីមូហាំម៉ាត់)ពោលទៅកាន់ពួកគេថាៈ អ្នកដែលនឹងពង្រស់ពួកអ្នកឲ្យរស់ឡើងវិញនោះ គឺជាអ្នកដែលបានបង្កើតពួកអ្នកកាលពីដំបូងដោយគ្មានគំរូពីមុនមកនោះឯង។ ពេលនោះពួកគេនឹងងក់ក្បាលដោយការចំអកដាក់អ្នកចំពោះការឆ្លើយតបរបស់អ្នកទៅកាន់ពួកគេ ហើយពួកគេនឹងនិយាយដោយមិនជឿថាវាអាចទៅរួចថាៈ តើការពង្រស់ឡើងវិញនេះនឹងកើតឡើងនៅពេលណា? ចូរអ្នកពោលទៅកាន់ពួកគេថាៈ សង្ឃឹមថា វានឹងកើតឡើងឆាប់ៗនេះឯង។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល