សូរ៉ា 17 · ជូស 15

Al-Isra · 17:31

وَلَا تَقْتُلُوا أَوْلَادَكُمْ خَشْيَةَ إِمْلَاقٍ ۖ نَحْنُ نَرْزُقُهُمْ وَإِيَّاكُمْ ۚ إِنَّ قَتْلَهُمْ كَانَ خِطْئًا كَبِيرًا

ហើយចូរពួកអ្នកកុំសម្លាប់កូនចៅរបស់ពួកអ្នក ព្រោះតែ ខ្លាចភាពក្រីក្រឱ្យសោះ។ យើងទេដែលផ្ដល់លាភសក្ការៈឱ្យពួកគេ និងពួកអ្នក។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេគឺជាកំហុស មួយដ៏ធំ។

តាហ្វសៀរ

ហើយចូរពួកអ្នកកុំសម្លាប់កូនចៅរបស់ពួកអ្នកព្រោះតែខ្លាចភាពក្រីក្រនាពេលអនាគតនៅពេលណាដែលពួកអ្នកចំណាយទៅលើពួកគេឲ្យសោះ។ យើងទេដែលជាអ្នកទទួលរ៉ាប់រងក្នុងការផ្គត់ផ្គង់លាភសក្ការៈដល់ពួកគេនោះ ហើយក៏ជាអ្នកទទួលរ៉ាប់រងចំពោះការផ្ដល់លាភសក្ការៈដល់ពួកអ្នកផងដែរ។ ពិតប្រាកដណាស់ ការសម្លាប់ពួកគេ(កូនចៅ) គឺជាបាបកម្មមួយដ៏ធំបំផុត ព្រោះពួកគេគ្មានកំហុសអ្វីនោះឡើយ ហើយក៏គ្មានហេតុផលដែលចាំបាច់ត្រូវសម្លាប់ពួកគេនោះដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់