សូរ៉ា 17 · ជូស 15

Al-Isra · 17:23

۞ وَقَضَىٰ رَبُّكَ أَلَّا تَعْبُدُوا إِلَّا إِيَّاهُ وَبِالْوَالِدَيْنِ إِحْسَانًا ۚ إِمَّا يَبْلُغَنَّ عِنْدَكَ الْكِبَرَ أَحَدُهُمَا أَوْ كِلَاهُمَا فَلَا تَقُلْ لَهُمَا أُفٍّ وَلَا تَنْهَرْهُمَا وَقُلْ لَهُمَا قَوْلًا كَرِيمًا

ហើយម្ចាស់របស់អ្នកបានបញ្ជាថាៈ ពួកអ្នកមិនត្រូវគោរព សក្ការៈក្រៅពីទ្រង់ឡើយ។ ហើយត្រូវតែធ្វើល្អទៅចំពោះឪពុក ម្ដាយ។ ប្រសិនបើម្នាក់នៃគាត់ទាំងពីរ ឬគាត់ទាំងពីរមានភាពចាស់ ជរារស់នៅជាមួយអ្នក ចូរអ្នកកុំនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យ សំដីមិនសមរម្យ ឬគំហកដាក់គាត់ទាំងពីរឱ្យសោះ។ តែអ្នកត្រូវ និយាយទៅកាន់គាត់ទាំងពីរនូវពាក្យសំដីណាដែលទន់ភ្លន់បំផុត។

តាហ្វសៀរ

ហើយម្ចាស់របស់អ្នក(ឱខ្ញុំបម្រើរបស់អល់ឡោះ)បានដាក់បទបញ្ជា និងដាក់កាតព្វកិច្ចលើអ្នកមិនត្រូវគោរពសក្ការៈចំពោះអ្នកផ្សេងក្រៅពីទ្រង់ឡើយ ហើយទ្រង់បានដាក់បទបញ្ជាឲ្យធ្វើល្អចំពោះឪពុកម្ដាយ ជាពិសេសនៅពេលដែលពួកគាត់ចូលដល់វ័យចាស់ជរា។ ប្រសិនបើម្នាក់ក្នុងចំណោមពួកគាត់ទាំងពីរ ឬគាត់ទាំងពីរមានវ័យចាស់ជរារស់នៅជាមួយអ្នកនោះ ចូរអ្នកកុំធុញទ្រាន់នឹងគាត់ទាំងពីរដោយការប្រើបា្រស់ពាក្យសម្ដីដែលបង្ហាញពីការមិនពេញចិត្តចំពោះពួកគាត់ កុំស្រែកគំហកដាក់គាត់ទាំងពីរ និងកុំប្រើប្រាស់ពាក្យសម្ដីធ្ងន់ៗ(មិនសមរម្យ)ទៅកាន់គាត់ទាំងពីរឲ្យសោះ។ តែអ្នកត្រូវនិយាយទៅកាន់គាត់ទាំងពីរនូវពាក្យសម្ដីដែលល្អប្រពៃដែលមានភាពទន់ភ្លន់។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់