សូរ៉ា 16 · ជូស 14
An-Nahl · 16:86
وَإِذَا رَأَى الَّذِينَ أَشْرَكُوا شُرَكَاءَهُمْ قَالُوا رَبَّنَا هَٰؤُلَاءِ شُرَكَاؤُنَا الَّذِينَ كُنَّا نَدْعُو مِنْ دُونِكَ ۖ فَأَلْقَوْا إِلَيْهِمُ الْقَوْلَ إِنَّكُمْ لَكَاذِبُونَ
ហើយនៅពេលដែលពួកធ្វើស្ហ៊ីរិកបានឃើញព្រះនានា របស់ពួកគេ ពួកគេបាននិយាយថាៈ ឱម្ចាស់(អល់ឡោះ)របស់ យើងខ្ញុំ. ពួកទាំងនេះហើយ គឺជាព្រះរបស់យើងខ្ញុំ ដែលពួកយើង ធ្លាប់បានបួងសួងសុំផេ្សងពីទ្រង់នោះ ពេលនោះពួកវាឆ្លើយចំពោះ ពួកគេវិញថាៈ ពិតប្រាកដណាស់ពួកអ្នកគឺជាពួកដែលភូតកុហក។
តាហ្វសៀរ
ហើយនៅថ្ងៃបរលោក នៅពេលដែលពួកមុស្ហរីគីនបានឃើញព្រះនានារបស់ពួកគេដែលពួកគេធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីអល់ឡោះនោះ ពួកគេនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! ពួកទាំងនោះហើយគឺជាព្រះនានារបស់ពួកយើងដែលពួកយើងធ្លាប់គោរពសក្ការៈចំពោះពួកវាក្រៅពីទ្រង់នោះ។ ពួកគេនិយាយដូច្នោះ គឺដើម្បីឲ្យពួកវា(ព្រះនានា)ទទួលខុសត្រូវចំពោះបាបកម្មរបស់ពួកគេប៉ុណ្ណោះ។ ពេលនោះ អល់ឡោះជាម្ចាស់បានឲ្យព្រះទាំងឡាយរបស់ពួកគេចេះនិយាយ ហើយពួកវាក៏បានឆ្លើយតបទៅកាន់ពួកគេវិញថាៈ ពិតប្រាកដណាស់ ពួកអ្នក(នែពួកមុស្ហរីគីន) គឺជាពួកដែលភូតកុហកចំពោះការគោរពសក្ការៈរបស់ពួកអ្នកនឹងអ្នកផ្សេងរួមនឹងអល់ឡោះនោះ ពីព្រោះ ទ្រង់គ្មានដៃគូដែលគេត្រូវគោរពសក្ការៈរួមជាមួយទ្រង់ឡើយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល