សូរ៉ា 16 · ជូស 14

An-Nahl · 16:84

وَيَوْمَ نَبْعَثُ مِنْ كُلِّ أُمَّةٍ شَهِيدًا ثُمَّ لَا يُؤْذَنُ لِلَّذِينَ كَفَرُوا وَلَا هُمْ يُسْتَعْتَبُونَ

ហើយ(ចូរចងចាំ)នៅថ្ងៃដែលយើងនឹងតែងតាំងសាក្សី ម្នាក់(អ្នកនាំសាររបស់ពួកគេ)អំពីប្រជាជាតិគ្រប់ជំនាន់(ដើម្បី ធ្វើសាក្សីលើពួកគេ)។ បន្ទាប់មកគេ(អល់ឡោះ)មិនអនុញ្ញាត ឱ្យពួកដែលប្រឆាំង(និយាយអ្វី)ឡើយ ហើយគេក៏មិនអនុញ្ញាត ឱ្យពួកគេសុំអភ័យទោសដែរ។

តាហ្វសៀរ

ហើយចូរអ្នកចងចាំ(ឱអ្នកនាំសារមូហាំម៉ាត់) នៅថ្ងៃដែលអល់ឡោះជាម្ចាស់នឹងតែងតាំងពីរាល់ប្រជាជាតិនីមួយៗនូវអ្នកនាំសារដែលយើងបានបញ្ជូនទៅកាន់ប្រជាជាតិទាំងនោះដើម្បីធ្វើជាសាក្សីលើការមានជំនឿរបស់អ្នកដែលមានជំនឿក្នុងចំណោមពួកគេ និង(ធ្វើជាសាក្សី)លើការគ្មានជំនឿរបស់ពួកដែលគ្មានជំនឿក្នុងចំណោមពួកគេ។ បន្ទាប់ពីនោះមក គេមិនអនុញ្ញាតឲ្យពួកគ្មានជំនឿនិយាយដោះសារចំពោះអ្វីដែលពួកគេធ្លាប់បានប្រឆាំងនោះទេ ហើយពួកគេក៏មិនត្រូវបានគេឲ្យត្រឡប់ទៅកាន់លោកិយវិញម្តងទៀតដើម្បីសាងនូវទង្វើដែលម្ចាស់របស់ពួកគេពេញចិត្តនោះដែរ ពីព្រោះថ្ងៃបរលោកគឺជាកន្លែងសម្រាប់ជំនុំជម្រះ ពុំមែនជាកន្លែងសម្រាប់សាងអំពើល្អនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់