សូរ៉ា 16 · ជូស 14
An-Nahl · 16:58
وَإِذَا بُشِّرَ أَحَدُهُمْ بِالْأُنْثَىٰ ظَلَّ وَجْهُهُ مُسْوَدًّا وَهُوَ كَظِيمٌ
ហើយនៅពេលដែលអ្នកណាម្នាក់ក្នុងចំណោមពួកគេ ត្រូវ បានគេផ្ដល់ដំណឹងថាកើតបានកូនស្រីនោះ មុខរបស់គេប្រែទៅជា ខ្មៅ ហើយគេពោរពេញទៅដោយទុក្ខសោក។
តាហ្វសៀរ
ហើយនៅពេលដែលមាននរណាម្នាក់ប្រាប់ដំណឹងដល់ពួកមុស្ហរីគីនទាំងនោះពីកំណើតកូនស្រី មុខរបស់គេប្រែទៅជាខ្មៅដោយការមិនពេញចិត្តចំពោះដំណឹងដែលគេប្រាប់(ដែលថាពួកគេទទួលបានកូនស្រីនោះ) ហើយដួងចិត្តរបស់គេពោរពេញទៅដោយទុក្ខសោក និងទុក្ខព្រួយ។ ក្រោយមក រូបគេបែរជាភ្ជាប់ទៅកាន់អល់ឡោះនូវអ្វីដែលពួកគេមិនពេញចិត្តសម្រាប់ខ្លួនឯងទៅវិញ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល