សូរ៉ា 16 · ជូស 14

An-Nahl · 16:5

وَالْأَنْعَامَ خَلَقَهَا ۗ لَكُمْ فِيهَا دِفْءٌ وَمَنَافِعُ وَمِنْهَا تَأْكُلُونَ

ហើយសត្វពាហនៈជាច្រើនដែលទ្រង់បានបង្កើតវាសម្រាប់ ពួកអ្នក ដែលសត្វទាំងនោះ(មានរោមធ្វើជាសំលៀកបំពាក់)ផ្ដល់ ភាពកក់ក្ដៅ ហើយផ្ដល់ផលប្រយោជន៍ជាច្រើន ហើយវាមួយចំនួន ពួកអ្នកក៏អាចទទួលទានបានផងដែរ។

តាហ្វសៀរ

ហើយសត្វពាហនៈជាច្រើន ដូចជាសត្វអូដ្ឋ សត្វគោ និងសត្វពពែនោះ ទ្រង់បានបង្កើតវាសម្រាប់ផ្តល់ជាប្រយោជន៍ដល់ពួកអ្នក(ឱមនុស្សលោក)។ ហើយក្នុងចំណោមអត្ថប្រយោជន៍ទាំងនោះ គឺការទទួលបានភាពកក់ក្តៅតាមរយៈ(ការយក)រោមសត្វទាំងនោះ(មកធ្វើជាសម្លៀកបំពាក់)។ ហើយអត្ថប្រយោជន៍ផ្សេងទៀតរបស់វា(ដែលពួកអ្នកអាចទទួលបាន)គឺ ទឹកដោះរបស់វា ស្បែករបស់វា និងខ្នងរបស់វា(សម្រាប់ជិះ) ហើយសត្វមួយចំនួនទៀត ពួកអ្នកអាចទទួលទានវាបានផងដែរ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់