សូរ៉ា 16 · ជូស 14

An-Nahl · 16:18

وَإِنْ تَعُدُّوا نِعْمَةَ اللَّهِ لَا تُحْصُوهَا ۗ إِنَّ اللَّهَ لَغَفُورٌ رَحِيمٌ

ហើយប្រសិនបើពួកអ្នករាប់ចំនួននៀកម៉ាត់របស់ អល់ឡោះ គឺពួកអ្នកមិនអាចរាប់វាអស់ឡើយ។ ពិតប្រាកដណាស់ អល់ឡោះគឺមហាអភ័យទោស មហាអាណិតស្រឡាញ់។

តាហ្វសៀរ

ហើយប្រសិនបើពួកអ្នក(ឱមនុស្សលោក)ព្យាយាមរាប់ចំនួនឧបការគុណរបស់អល់ឡោះដ៏ច្រើនលើសលប់ដែលទ្រង់បានប្រទានដល់ពួកអ្នកនោះ ពួកអ្នកពិតជាមិនអាចមានសមត្ថភាពរាប់វាអស់នោះឡើយដោយសារវាមានចំនួនច្រើនលើសលប់បំផុត ហើយមានច្រើនប្រភេទថែមទៀត។ ពិតប្រាកដណាស់ អល់ឡោះជាម្ចាស់ទ្រង់មហាអភ័យទោសបំផុតដោយទ្រង់មិនបានដាក់ទណ្ឌកម្មពួកអ្នកដោយសារតែការធ្វេសប្រហែស(របស់ពួកអ្នក)ពីការថ្លែងអំណរគុណចំពោះឧបការគុណរបស់ទ្រង់ឡើយ ហើយទ្រង់មហាអាណិតស្រឡាញ់បំផុតដោយទ្រង់មិនបានកាត់ផ្តាច់ឧបការគុណទាំងនោះពីពួកអ្នក(ឈប់ផ្តល់ឲ្យ)ដោយសារតែការប្រព្រឹត្តល្មើស និងការធ្វេសប្រហែសពីការដឹងគុណអល់ឡោះចំពោះឧបការគុណទាំងនោះនោះទេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់