សូរ៉ា 16 · ជូស 14

An-Nahl · 16:13

وَمَا ذَرَأَ لَكُمْ فِي الْأَرْضِ مُخْتَلِفًا أَلْوَانُهُ ۗ إِنَّ فِي ذَٰلِكَ لَآيَةً لِقَوْمٍ يَذَّكَّرُونَ

ហើយអ្វីៗដែលទ្រង់បានបង្កើតឱ្យពួកអ្នកនៅលើផែនដី គឺមានពណ៌សម្បុររបស់វាខុសៗគ្នា។ ពិតប្រាកដណាស់ នៅក្នុងរឿង នោះជាភស្ដុតាងៗសម្រាប់ក្រុមដែលចងចាំ។

តាហ្វសៀរ

ហើយអ្វីដែលទ្រង់បានបង្កើតសម្រាប់ពួកអ្នកនៅលើផែនដីនេះ គឺមានពណ៌សម្បុររបស់វាខុសៗគ្នា មិនថាលោហធាតុ សត្វពាហនៈ រុក្ខជាតិ ឬដើមឈើនោះទេ។ ពិតប្រាកដណាស់ នៅក្នុងរឿងដែលបានលើកឡើងទាក់ទងនឹងការបង្កើតទាំងអស់នោះ គឺជាភស្តុតាងយ៉ាងច្បាស់លាស់ដែលបង្ហាញពីសមត្ថភាពដ៏ខ្ពង់ខ្ពស់របស់អល់ឡោះជាម្ចាស់សម្រាប់ក្រុមដែលយកវាជាមេរៀន ហើយពួកគេដឹងថា ពិតណាស់ អល់ឡោះជាម្ចាស់គឺជាអ្នកដែលមានសមត្ថភាព និងជាអ្នកដែលផ្តល់នូវឧបការគុណ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់