សូរ៉ា 14 · ជូស 13
Ibrahim · 14:52
هَٰذَا بَلَاغٌ لِلنَّاسِ وَلِيُنْذَرُوا بِهِ وَلِيَعْلَمُوا أَنَّمَا هُوَ إِلَٰهٌ وَاحِدٌ وَلِيَذَّكَّرَ أُولُو الْأَلْبَابِ
នេះ(គម្ពីរគួរអាន)ជាសារផ្សព្វផ្សាយមួយសម្រាប់មនុស្ស លោក និងដើម្បីដាស់តឿនព្រមានដល់ពួកគេតាមរយៈវា និងដើម្បី ឱ្យពួកគេដឹងថាៈ ជាការពិតណាស់ទ្រង់ជាម្ចាស់តែមួយគត់ដែលត្រូវ គេគោរពសក្ការៈដ៏ពិតប្រាកដ។ ហើយក៏ដើម្បីឱ្យបញ្ញាជនទាំងឡាយ ចេះគិតពិចារណាផងដែរ។
តាហ្វសៀរ
គម្ពីរគួរអានដែលត្រូវបានបញ្ចុះទៅកាន់ព្យាការីមូហាំម៉ាត់នេះ គឺជាការប្រកាសមួយពីអល់ឡោះជាម្ចាស់ទៅកាន់មនុស្សលោក និងដើម្បីដាស់តឿងព្រមានពួកគេតាមរយៈអ្វីដែលមាននៅក្នុងវា(គម្ពីរគួរអាន)នៃការព្រមានបន្លាច និងការសន្យាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ ហើយនិងដើម្បីឲ្យពួកគេបានដឹងថាៈ ពិតប្រាកដណាស់ ម្ចាស់ដែលត្រូវគេគោរពសក្ការៈដ៏ពិតប្រាកដនោះ គឺមានតែអល់ឡោះជាម្ចាស់តែមួយគត់។ ពេលនោះ ពួកគេនឹងគោរពសក្ការៈចំពោះទ្រង់(តែមួយគត់) ហើយពួកគេនឹងមិនធ្វើស្ហ៊ីរិកជាមួយនឹងទ្រង់នូវអ្វីមួយឡើយ ព្រមទាំងដើម្បីឲ្យអ្នកដែលមានប្រាជ្ញាស្មារតីល្អត្រឹមត្រូវយកវាធ្វើជាមេរៀន ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍ពីវាតាមរយៈដំបូន្មាន និងមេរៀនជាច្រើន(ដែលមាននៅក្នុងវា)។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល