សូរ៉ា 14 · ជូស 13

Ibrahim · 14:44

وَأَنْذِرِ النَّاسَ يَوْمَ يَأْتِيهِمُ الْعَذَابُ فَيَقُولُ الَّذِينَ ظَلَمُوا رَبَّنَا أَخِّرْنَا إِلَىٰ أَجَلٍ قَرِيبٍ نُجِبْ دَعْوَتَكَ وَنَتَّبِعِ الرُّسُلَ ۗ أَوَلَمْ تَكُونُوا أَقْسَمْتُمْ مِنْ قَبْلُ مَا لَكُمْ مِنْ زَوَالٍ

ចូរអ្នក(មូហាំម៉ាត់)ដាស់តឿនព្រមានដល់មនុស្សលោក អំពីថ្ងៃដែលទារុណកម្មនឹងមកដល់ពួកគេ។ ហើយពួកដែលបំពាន នឹងនិយាយថាៈ ឱម្ចាស់របស់យើងខ្ញុំ. សូមទ្រង់មេត្ដាពន្យារពេល ដល់ពួកយើងខ្ញុំមួយរយៈពេលខ្លីផងចុះ. ពួកយើងនឹងទទួលយក ការអំពាវនាវរបស់ទ្រង់ ហើយពួកយើងនឹងគោរពតាមបណ្ដាអ្នក នាំសារ។ (មានគេនិយាយទៅកាន់ពួកនេះថា) តើពួកអ្នកមិនធ្លាប់ បានស្បថពីមុនទេឬថា ពួកអ្នកនឹងមិនលាចាកពីលោកិយ(ទៅថ្ងៃ បរលោក)ទេនោះ?

តាហ្វសៀរ

ហើយចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)ព្រមានបន្លាចប្រជាជាតិរបស់អ្នកពីទណ្ឌកម្មរបស់អល់ឡោះនៅថ្ងៃបរលោក ដោយនៅពេលនោះ ពួកដែលបំពានលើខ្លួនឯងដោយការប្រឆាំងនឹងអល់ឡោះ និងការធ្វើស្ហ៊ីរិកចំពោះទ្រង់នោះនឹងនិយាយថាៈ ឱម្ចាស់របស់ពួកយើង! សូមទ្រង់មេត្តាពន្យារពេលដល់ពួកយើងផង ហើយសូមមេត្តាពន្យារពេលដាក់ទណ្ឌកម្មចំពោះពួកយើង ព្រមទាំងមេត្តាត្រឡប់ពួកយើងទៅកាន់លោកិយវិញមួយរយៈពេលដ៏ខ្លីផងចុះ (ពេលនោះ)ពួកយើងនឹងមានជំនឿចំពោះទ្រង់ ហើយនឹងដើរតាមបណ្តាអ្នកនាំសារទាំងឡាយដែលទ្រង់បានតែងតាំងពួកគេមកកាន់ពួកយើងមិនខាន។ ពេលនោះ មានគេឆ្លើយតបដោយស្តីបន្ទោសចំពោះពួកគេថាៈ តើពួកអ្នកមិនធ្លាប់បានស្បថស្បែកាលនៅក្នុងជីវិតលោកិយទេឬថា ពិតណាស់ ពួកអ្នកមិនមានការផ្លាស់ប្តូរពីជីវិតលោកិយទៅកាន់ជីវិតបរលោកឡើយ ដោយពួកអ្នកបដិសេធនឹងការពង្រស់ឡើងវិញក្រោយពីស្លាប់នោះ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់