សូរ៉ា 14 · ជូស 13

Ibrahim · 14:37

رَبَّنَا إِنِّي أَسْكَنْتُ مِنْ ذُرِّيَّتِي بِوَادٍ غَيْرِ ذِي زَرْعٍ عِنْدَ بَيْتِكَ الْمُحَرَّمِ رَبَّنَا لِيُقِيمُوا الصَّلَاةَ فَاجْعَلْ أَفْئِدَةً مِنَ النَّاسِ تَهْوِي إِلَيْهِمْ وَارْزُقْهُمْ مِنَ الثَّمَرَاتِ لَعَلَّهُمْ يَشْكُرُونَ

ឱម្ចាស់របស់យើងខ្ញុំ. ពិតប្រាកដណាស់ ខ្ញុំបានឱ្យកូនចៅ របស់ខ្ញុំមួយចំនួនរស់នៅទីជ្រលងភ្នំដែលគ្មានដំណាំទាល់តែសោះនៅ ឯពៃតុលឡោះ។ ឱម្ចាស់របស់យើងខ្ញុំ. (ខ្ញុំប្រតិបត្ដិតាមទ្រង់ដូច នេះ)គឺដើម្បីឱ្យពួកគេប្រតិបត្ដិសឡាត។ ដូចេ្នះ សូមទ្រង់មេត្ដាធ្វើ ឱ្យដួងចិត្ដមនុស្សលោកមួយចំនួនចូលចិត្ដពួកគេ និងប្រទានលាភ សក្ការៈដល់ពួកគេនូវភោគផលនានាផង ដើម្បីពួកគេនឹងដឹងគុណ។

តាហ្វសៀរ

ឱម្ចាស់របស់យើងខ្ញុំ! ជាការពិតណាស់ ខ្ញុំបានទុកកូនចៅរបស់ខ្ញុំមួយចំនួន គឺកូនប្រុសរបស់ខ្ញុំ(ព្យាការីអ៊ីស្មាអែល) និងកូនចៅរបស់គេ ឲ្យរស់នៅឯជ្រលងភ្នំមួយ(នោះគឺទឹកដីម៉ាក្កះ)ដែលគ្មានដំណាំអ្វីនៅក្នុងវាឡើយ ហើយក៏គ្មានទឹកនោះដែរ ដែលទីតាំងនោះ គឺនៅក្បែរពៃតុលឡោះ(កាក់ហ្ពះ)។ ឱម្ចាស់របស់យើងខ្ញុំ! ខ្ញុំឲ្យពួកគេរស់នៅក្បែរកន្លែងនោះ គឺដើម្បីឲ្យពួកគេប្រតិបត្តិសឡាតនៅក្នុងវា។ ហេតុនេះ សូមទ្រង់មេត្តាធ្វើឲ្យដួងចិត្តរបស់មនុស្សមួយចំនួនចូលចិត្តពួកគេ និងចូលចិត្តទៅកាន់ទឹកដីនេះផងចុះ ហើយសូមទ្រង់មេត្តាប្រទាននូវលាភសក្ការៈដល់ពួកគេអំពីផលានុផលនានាផង សង្ឃឹមថា ពួកគេនឹងថ្លែងអំណរគុណទ្រង់ចំពោះឧបការគុណទាំងឡាយដែលទ្រង់បានប្រទានដល់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់