សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:37
وَكَذَٰلِكَ أَنْزَلْنَاهُ حُكْمًا عَرَبِيًّا ۚ وَلَئِنِ اتَّبَعْتَ أَهْوَاءَهُمْ بَعْدَمَا جَاءَكَ مِنَ الْعِلْمِ مَا لَكَ مِنَ اللَّهِ مِنْ وَلِيٍّ وَلَا وَاقٍ
ដូច្នោះហើយ យើងបានបញ្ចុះវា(គម្ពីរគួរអាន)ជាបញ្ញត្ដិ តាមភាសាអារ៉ាប់។ តែប្រសិនបើអ្នក(មូហាំម៉ាត់)បានធ្វើតាម ទំនើងចិត្ដរបស់ពួកគេក្រោយពីចំណេះដឹងបានមកដល់អ្នក ហើយ នោះ អ្នកគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះឡើយ ហើយក៏គ្មាន អ្នកណាការពារ(ពីទារុណកម្មរបស់ទ្រង់)ដែរ។
តាហ្វសៀរ
ហើយដូចដែលយើងបានបញ្ចុះបណ្តាគម្ពីរពីមុនមកទៅតាមភាសានៃក្រុមរបស់ពួកគេនោះដែរ យើងក៏បានបញ្ចុះទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាតត់)នូវគម្ពីរគួរអានជាបន្ទូលមួយដែលជាបកស្រាយបញ្ជាក់នូវប្រការពិត និងជាភាសាអារ៉ាប់។ តែប្រសិនបើអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)បានធ្វើតាមទំនើងចិត្តរបស់អ្នកពួកអះលីគីតាប(ពួកដែលគេផ្តល់គម្ពីរឲ្យ)ដែលពួកគេបានធ្វើការជជែកតថ្លៃជាមួយអ្នកដោយ(ឲ្យ)លុបចេញនូវអ្វីដែលមិនស្របនឹងទំនើងចិត្តរបស់ពួកគេ ក្រោយពីចំណេះដឹងដែលអល់ឡោះបានបង្រៀនអ្នកបានមកដល់អ្នកហើយនោះ ពិតណាស់ សម្រាប់អ្នកគឺគ្មានអ្នកគាំពារណាក្រៅពីអល់ឡោះជាម្ចាស់ដែលជួយគាំពារអ្នកលើកិច្ចរបស់អ្នក និងជួយអ្នកឲ្យយកជ័យជម្នះលើសត្រូវរបស់អ្នកឡើយ។ ម្យ៉ាងវិញទៀត សម្រាប់អ្នក ក៏គ្មានអ្នកណាដែលអាចការពារអ្នកពីទណ្ឌកម្មរបស់ទ្រង់នោះដែរ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល