សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:3

وَهُوَ الَّذِي مَدَّ الْأَرْضَ وَجَعَلَ فِيهَا رَوَاسِيَ وَأَنْهَارًا ۖ وَمِنْ كُلِّ الثَّمَرَاتِ جَعَلَ فِيهَا زَوْجَيْنِ اثْنَيْنِ ۖ يُغْشِي اللَّيْلَ النَّهَارَ ۚ إِنَّ فِي ذَٰلِكَ لَآيَاتٍ لِقَوْمٍ يَتَفَكَّرُونَ

ហើយទ្រង់ជាម្ចាស់ដែលបានពង្រាបផែនដី ហើយទ្រង់បាន បង្កើតភ្នំជាច្រើន(ជាលំនឹង) និងទនេ្លជាច្រើននៅលើវា(ផែនដី) ហើយទ្រង់ក៏បានបង្កើតនៅលើវានូវរាល់ផលានុផលទាំងអស់ឱ្យ មានជាគូៗ ទ្រង់ធ្វើឱ្យពេលយប់គ្របដណ្ដប់ពេលថ្ងៃ។ ពិតប្រាកដ ណាស់ ទាំងអស់នោះគឺជាភស្ដុតាងៗសម្រាប់ក្រុមដែលចេះ ពិចារណា។

តាហ្វសៀរ

ហើយទ្រង់ជាអ្នកដែលបានពង្រាបផែនដីឲ្យ(មានសណ្ឋាន)រាបស្មើ ហើយទ្រង់បានបង្កើតនៅលើផែនដីនោះនូវភ្នំជាច្រើនទប់ជាលំនឹងដើម្បីកុំឲ្យវា(ផែនដី)មានការញ័ររញ្ជួយដល់មនុស្ស ហើយទ្រង់ក៏បានបង្កើតផ្លូវជាច្រើននៅលើវា(ផែនដី)ផងដែរ។ ហើយរាល់ៗប្រភេទនៃផលានុផលទាំងឡាយនោះ ទ្រង់បានបង្កើតវាឲ្យមានជាគូ គឺមានញីមានឈ្មោល ដូចសត្វពាហនៈដែរ។ ទ្រង់បានធ្វើឲ្យពេលយប់គ្របដណ្តប់លើពេលថ្ងៃ ហើយវាក៏ក្លាយទៅជាងងឹតក្រោយពីវាបានភ្លឺ។ អ្វីដែលបានលើកឡើងទាំងនោះ គឺជាភស្តុតាង និងជាអំណះអំណាងសម្រាប់ក្រុមដែលគិតពិចារណានៅក្នុងការបង្កើតរបស់អល់ឡោះ ហើយពិនិត្យពិចារណានៅក្នុងវា ពីព្រោះពួកគេ គឺជាអ្នកដែលទាញយកផលប្រយោជន៍តាមរយៈសញ្ញាភស្តុតាងទាំងនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់