សូរ៉ា 13 · ជូស 13
Ar-Ra'd · 13:10
سَوَاءٌ مِنْكُمْ مَنْ أَسَرَّ الْقَوْلَ وَمَنْ جَهَرَ بِهِ وَمَنْ هُوَ مُسْتَخْفٍ بِاللَّيْلِ وَسَارِبٌ بِالنَّهَارِ
គឺ(អល់ឡោះដឹង)ដូចតែគ្នាទេចំពោះអ្នកដែលបាន និយាយខ្សឹប និងអ្នកដែលបាននិយាយខ្លាំង ហើយនិងអ្នកដែល លាក់បាំង(ទង្វើ)នៅពេលយប់ និងបើកចំហនៅពេលថ្ងៃក្នុង ចំណោមពួកអ្នក។
តាហ្វសៀរ
ទ្រង់ដឹងនូវប្រការអាថ៌កំបាំង និងអ្វីដែលគេលាក់បាំង។ ហើយទ្រង់ដឹងដូចតែគ្នាទេ មិនថាពួកអ្នក(ឱមនុស្សលោក)និយាយខ្សឹបខ្សៀវគ្នាតិចៗ ឬនិយាយខ្លាំងនោះទេ។ ហើយទ្រង់ក៏ដឹងដូចតែគ្នាដែរចំពោះជនណាដែលបិទបាំង(ទង្វើរបស់គេ)ពីភ្នែកមនុស្សនៅពេលយប់ និងអ្នកដែលបង្ហាញនូវទង្វើរបស់គេនៅក្នុងពេលថ្ងៃ(ដែលអាចមើលឃើញ)ច្បាស់នោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល