សូរ៉ា 13 · ជូស 13

Ar-Ra'd · 13:1

المر ۚ تِلْكَ آيَاتُ الْكِتَابِ ۗ وَالَّذِي أُنْزِلَ إِلَيْكَ مِنْ رَبِّكَ الْحَقُّ وَلَٰكِنَّ أَكْثَرَ النَّاسِ لَا يُؤْمِنُونَ

អាលីហ្វ ឡាម មីម រ៉។ នោះគឺជាអាយ៉ាត់ៗនៃគម្ពីរ(គួរអាន) និងអ្វីដែលត្រូវបានគេបញ្ចុះឱ្យអ្នកពីម្ចាស់របស់អ្នកដ៏ពិតប្រាកដ ប៉ុន្ដែមនុស្សលោកភាគច្រើនមិនជឿឡើយ។

តាហ្វសៀរ

អាលីហ្វ ឡាម មីម រ៉ (បានបកស្រាយរួចហើយនៅដើមដំបូងនៃជំពូក អាល់ហ្ពាក៏រ៉ោះ។) នេះគឺជាបណ្តាវាក្យខណ្ឌដ៏ខ្ពង់ខ្ពស់នៅក្នុងជំពូកនេះ ហើយគម្ពីរគួរអានដែលអល់ឡោះបានបញ្ចុះវាទៅកាន់អ្នក(ឱអ្នកនាំសារមូហាំម៉ាត់) វាគឺជាការពិតដោយគ្មានការមន្ទិលសង្ស័យឡើយនៅក្នុងវា ហើយក៏គ្មានការសង្ស័យដែរដែលថា វា(គម្ពីរគួរអាន)មកពីអល់ឡោះជាម្ចាស់នោះ។ ក៏ប៉ុន្តែ មនុស្សលោកភាគច្រើនពួកគេមិនមានជំនឿនឹងវា(គម្ពីរគួរអាន)នោះទេ ដោយសារតែភាពចចេសរឹងរូស និងភាពក្អេងក្អាង(របស់ពួកគេ)។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់