សូរ៉ា 12 · ជូស 12
Yusuf · 12:8
إِذْ قَالُوا لَيُوسُفُ وَأَخُوهُ أَحَبُّ إِلَىٰ أَبِينَا مِنَّا وَنَحْنُ عُصْبَةٌ إِنَّ أَبَانَا لَفِي ضَلَالٍ مُبِينٍ
នៅពេលដែលពួកគេ(កូនៗ)បាននិយាយថាៈ ពិតប្រាកដ ណាស់ យូសុហ្វនិងប្អូនប្រុសរបស់គេ(ពុនយ៉ាមីន)ជាទីស្រឡាញ់ របស់ឪពុកយើងជាងពួកយើង ទោះបីពួកយើងជាក្រុមដែលខ្លាំង ក្លាក៏ដោយ។ ពិតប្រាកដណាស់ ឪពុករបស់ពួកយើងជាអ្នកដែល ស្ថិតក្នុងភាពលំអៀងយ៉ាងច្បាស់លាស់។
តាហ្វសៀរ
នៅពេលដែលបងប្អូនរបស់គេបាននិយាយគ្នាថាៈ ពិតប្រាកដណាស់ យូសុះ និងប្អូនប្រុសបង្កើតរបស់គេ(ពុនយ៉ាមីន) គឺជាទីស្រឡាញ់ពេញចិត្តចំពោះឪពុកយើងជាងពួកយើង ទោះបីជាពួកយើងគឺជាក្រុមមួយដែលមានចំនួនច្រើនក៏ដោយ។ បើដូច្នោះ ហេតុដូចម្តេចបានជាគាត់(ឪពុក)ស្រឡាញ់គេទាំងពីរជាងពួកយើង? ពិតណាស់ ពួកយើងឃើញថា គាត់ស្ថិតក្នុងភាពខុសឆ្គង(លម្អៀង)យ៉ាងច្បាស់លាស់ ខណៈដែលគាត់បានស្រឡាញ់ពួកគេទាំងពីរជាងពួកយើងដោយគ្មានមូលហេតុបញ្ជាក់ឲ្យពួកយើងបានដឹងសោះ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល