សូរ៉ា 12 · ជូស 13
Yusuf · 12:53
۞ وَمَا أُبَرِّئُ نَفْسِي ۚ إِنَّ النَّفْسَ لَأَمَّارَةٌ بِالسُّوءِ إِلَّا مَا رَحِمَ رَبِّي ۚ إِنَّ رَبِّي غَفُورٌ رَحِيمٌ
ហើយខ្ញុំ(ភរិយាអាហ្ស៊ីស)មិនបដិសេធកំហុសខ្លូនឯង ឡើយ។ តាមពិតតណ្ហាទេដែលអូសទាញទៅរកប្រការដែលអាក្រក់ លើកលែងតែអ្នកណាដែលម្ចាស់របស់ខ្ញុំបានអាណិតស្រឡាញ់ ប៉ុណ្ណោះ។ ពិតប្រាកដណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោស មហាអាណិតស្រឡាញ់។
តាហ្វសៀរ
ភរិយារបស់អាហ្ស៊ីសបានបន្តសម្តីរបស់នាងទៀតថាៈ ហើយខ្ញុំមិនបានបដិសេធថាខ្ញុំមានបំណងអាក្រក់(ទៅលើយូសុះ)នោះទេ ហើយខ្ញុំក៏គ្មានបំណង(បដិសេធ)ដូច្នោះដើម្បីបញ្ជាក់ថាខ្ញុំ(ជាមនុស្ស)ស្អាតស្អំនោះដែរ ពីព្រោះតណ្ហារបស់មនុស្សលោកភាគច្រើន គឺតែងប្រើឲ្យធ្វើអាក្រក់ ដោយសារតែវា(តណ្ហា)តែងទោរទន់ទៅរកអ្វីដែលផ្តល់ឲ្យគេនូវភាពសប្បាយរីករាយ ហើយពិបាកក្នុងការទប់ស្កាត់អំពីវា លើកលែងតែជនណាដែលអល់ឡោះជាម្ចាស់ទ្រង់អាណិតស្រឡាញ់ចំពោះគេប៉ុណ្ណោះ ដោយទ្រង់នឹងទប់ស្កាត់រូបគេមិនឲ្យប្រព្រឹត្តអំពើអាក្រក់ឡើយ។ ជាការពិតណាស់ ម្ចាស់របស់ខ្ញុំមហាអភ័យទោសបំផុតចំពោះជនណាដែលបានសារភាពកំហុសក្នុងចំណោមខ្ញុំបម្រើរបស់ទ្រង់ និងមហាអាណិតស្រឡាញ់បំផុតចំពោះពួកគេ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល