សូរ៉ា 12 · ជូស 12

Yusuf · 12:17

قَالُوا يَا أَبَانَا إِنَّا ذَهَبْنَا نَسْتَبِقُ وَتَرَكْنَا يُوسُفَ عِنْدَ مَتَاعِنَا فَأَكَلَهُ الذِّئْبُ ۖ وَمَا أَنْتَ بِمُؤْمِنٍ لَنَا وَلَوْ كُنَّا صَادِقِينَ

ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកខ្ញុំ. ពិតប្រាកដ ណាស់ ពួកខ្ញុំបានទៅរត់ប្រណាំងគ្នាលេង ហើយពួកខ្ញុំបានទុក យូសុហ្វនៅជាមួយឥវ៉ាន់របស់ពួកខ្ញុំ ស្រាប់តែឆ្កែចចកបានស៊ីគេ។ ប៉ុន្ដែឪពុកនៅតែមិនជឿពួកខ្ញុំឡើយ ទោះបីជាពួកយើងនិយាយ ការពិតយ៉ាងណាក៏ដោយ។

តាហ្វសៀរ

ពួកគេបាននិយាយថាៈ ឱឪពុករបស់ពួកយើង! ពិតប្រាកដណាស់ ពួកយើងបានរត់ប្រណាំងគ្នា និងនាំគ្នាបាញ់ព្រួញលេង ហើយពួកយើងបានទុកយូសុះឲ្យនៅជាមួយសម្លៀកបំពាក់ និងស្បៀងអាហាររបស់ពួកយើងដើម្បីឲ្យគេថែរក្សាវា ស្រាប់តែឆ្កែចចកបានមកស៊ីគេ។ ក៏ប៉ុន្តែ (ទោះជាយ៉ាងណា)ពុកមិនជឿពួកយើងឡើយ ទោះបីជាក់ស្តែង ពួកយើងគឺជាអ្នកដែលមានភាពស្មោះត្រង់ចំពោះអ្វីដែលពួកយើងបាននិយាយប្រាប់ពុកក៏ដោយ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់