សូរ៉ា 12 · ជូស 12

Yusuf · 12:15

فَلَمَّا ذَهَبُوا بِهِ وَأَجْمَعُوا أَنْ يَجْعَلُوهُ فِي غَيَابَتِ الْجُبِّ ۚ وَأَوْحَيْنَا إِلَيْهِ لَتُنَبِّئَنَّهُمْ بِأَمْرِهِمْ هَٰذَا وَهُمْ لَا يَشْعُرُونَ

ហើយនៅពេលដែលពួកគេនាំយូសុហ្វទៅជាមួយ និងបាន ឯកភាពគ្នាដើម្បីយកគេទៅចោលក្នុងបាតអណ្ដូង យើងក៏បានផ្ដល់ វ៉ាហ៊ីដល់គេថាៈ ឯងប្រាកដជានឹងប្រាប់ពួកគេ(នៅថ្ងៃណាមួយ)អំពី ទង្វើរបស់ពួកគេនេះ ដោយពួកគេមិនដឹងខ្លួនឡើយ។

តាហ្វសៀរ

ពេលនោះ ព្យាការីយ៉ាក់កូបក៏បាន(អនុញ្ញាត)ឲ្យគេ(ព្យាការីយូសុះ)ទៅជាមួយពួកគេ។ ហើយនៅពេលដែលពួកគេបាននាំគេចេញទៅបានឆ្ងាយ ហើយពួកគេបានប្តេជ្ញាចិត្តលើការទម្លាក់គេទៅក្នុងអណ្តូងហើយនោះ យើងក៏បានផ្តល់វ៉ាហ៊ីទៅកាន់ព្យាការីយូសុះក្នុងពេលនោះថាៈ ពិតប្រាកដណាស់ អ្នកប្រាកដជានឹងប្រាប់ពួកគេពីទង្វើដែលពួកគេធ្វើនេះ(នៅថ្ងៃណាមួយ) ខណៈដែលពួកគេមិនដឹងខ្លួនឡើយចំពោះអ្នកនៅពេលដែលអ្នកប្រាប់ពួកគេនោះ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់