សូរ៉ា 12 · ជូស 12
Yusuf · 12:13
قَالَ إِنِّي لَيَحْزُنُنِي أَنْ تَذْهَبُوا بِهِ وَأَخَافُ أَنْ يَأْكُلَهُ الذِّئْبُ وَأَنْتُمْ عَنْهُ غَافِلُونَ
គាត់(ឪពុក)បានពោលថាៈ តាមពិតវាធ្វើឱ្យយើងព្រួយ បារម្ភពេលដែលពួកឯងនាំគេទៅ ហើយយើងខ្លាចតែឆ្កែចចកស៊ីគេ នៅពេលដែលពួកឯងព្រងើយកន្ដើយនឹងគេ។
តាហ្វសៀរ
ឪពុករបស់ពួកគេ គឺព្យាការីយ៉ាក់កូប បានតបទៅកាន់កូនៗរបស់គាត់វិញថាៈ ពិតណាស់ យើងមានការព្រួយបារម្ភនៅពេលដែលពួកឯងយកគេទៅជាមួយ ដោយសារតែយើងមិនអាចអត់ធ្មត់ចំពោះការបែកពីគេនោះទេ។ ហើយយើងបារម្ភខ្លាចឆ្កែចចកស៊ីគេ ខណៈដែលពួកឯងព្រងើយកន្តើយនឹងគេ ដោយសារតែពួកឯងរវល់នឹងការលេងសប្បាយ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល