សូរ៉ា 110 · ជូស 30

An-Nasr · 110:3

فَسَبِّحْ بِحَمْدِ رَبِّكَ وَاسْتَغْفِرْهُ ۚ إِنَّهُ كَانَ تَوَّابًا

ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះ ម្ចាស់របស់អ្នក និងសុំអភ័យទោសពីទ្រង់។ ពិតប្រាកដណាស់ ទ្រង់ គឺជាអ្នកដែលទទួលយកការសុំអភ័យទោសបំផុត។

តាហ្វសៀរ

ហេតុនេះ ចូរអ្នកដឹងចុះថា ពិតណាស់ ទាំងនេះគឺជាសញ្ញាបញ្ជាក់ថា តួនាទីរបស់អ្នកដែលគេបានចាត់តាំងអ្នកមកនោះ ជិតដល់ទីបញ្ចប់ហើយ។ ដូចេ្នះ ចូរអ្នកលើកតម្កើងដោយការសរសើរទៅចំពោះម្ចាស់របស់អ្នក ជាការថ្លែងអំណរគុណចំពោះទ្រង់លើឧបការគុណនៃការផ្តល់ជំនួយ និងការរំដោះបានទីក្រុងម៉ាក្កះ ហើយចូរអ្នកសុំអភ័យទោសពីទ្រង់ចុះ។ ពិតប្រាកដណាស់ ទ្រង់គឺជាអ្នកដែលទទួលយកការសារភាពកំហុសបំផុតពីបណ្តាខ្ញុំបម្រើទាំងឡាយរបស់ទ្រង់ ហើយទ្រង់នឹងអភ័យទោសដល់ពួកគេ។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់