សូរ៉ា 11 · ជូស 12
Hud · 11:99
وَأُتْبِعُوا فِي هَٰذِهِ لَعْنَةً وَيَوْمَ الْقِيَامَةِ ۚ بِئْسَ الرِّفْدُ الْمَرْفُودُ
ហើយបណ្ដាសានឹងត្រូវគេដាក់ទៅលើពួកគេនៅក្នុង លោកិយ និងថ្ងៃបរលោក។ (បណ្ដាសា)នេះជារង្វាន់ដ៏អាក្រក់ បំផុតសម្រាប់អ្នកដែលត្រូវទទួល។
តាហ្វសៀរ
ហើយបណ្តាសា និងការបណ្តេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណារបស់អល់ឡោះត្រូវបានគេដាក់ទៅលើពួកគេនៅក្នុងលោកិយនេះ ជាមួយនឹងការទទួលរងនូវការបំផ្លាញដោយការលិចលង់(ក្នុងទឹកសមុទ្រ)។ ហើយបណ្តាសា និងការបណ្តេញចេញឲ្យឃ្លាតឆ្ងាយពីក្តីមេត្តាករុណានោះ ក៏ត្រូវបានអល់ឡោះដាក់ទៅលើពួកគេផងដែរនាថ្ងៃបរលោក។ អ្វីដែលពួកគេទទួលបាននៃការដាក់បណ្តាសារចំនួនពីរដង ហើយនិង(ការទទួល)ទណ្ឌកម្មទាំងនៅក្នុងលោកិយនិងនៅថ្ងៃបរលោកនោះ គឺអាក្រក់បំផុត។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល