សូរ៉ា 11 · ជូស 12
Hud · 11:83
مُسَوَّمَةً عِنْدَ رَبِّكَ ۖ وَمَا هِيَ مِنَ الظَّالِمِينَ بِبَعِيدٍ
ដែលជាសញ្ញាមកពីម្ចាស់របស់អ្នក(មូហាំម៉ាត់) ហើយ វា(ថ្ម ឬភូមិ)មិនឆ្ងាយពីពួកដែលបំពានឡើយ។
តាហ្វសៀរ
ដុំថ្មទាំងនេះ វាគឺជានិមិត្តសញ្ញាមកពីអល់ឡោះ ដែលវាមានសញ្ញាពិសេស(សម្រាប់សម្គាល់) ហើយថ្មទាំងនោះមិនស្ថិតនៅឆ្ងាយពីពួកដែលបំពាននៃពួកគូរ៉័ស្ស និងអ្នកផ្សេងពីពួកគេនោះឡើយ ផ្ទុយទៅវិញ វាស្ថិតនៅជិតបង្កើយនឹងពួកគេ។ នៅពេលណាដែលអល់ឡោះទ្រង់កំណត់ថានឹងទម្លាក់ទៅលើពួកគេនោះ វានឹងធ្លាក់(ទៅលើពួកគេភ្លាម)ជាមិនខាន។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល