សូរ៉ា 11 · ជូស 12
Hud · 11:65
فَعَقَرُوهَا فَقَالَ تَمَتَّعُوا فِي دَارِكُمْ ثَلَاثَةَ أَيَّامٍ ۖ ذَٰلِكَ وَعْدٌ غَيْرُ مَكْذُوبٍ
តែពួកគេបានសម្លាប់វា។ ពេលនោះគាត់បានពោលថាៈ ចូរពួកអ្នកសប្បាយរីករាយក្នុងលំនៅដ្ឋានរបស់ពួកអ្នករយៈពេល បីថ្ងៃចុះ(ទណ្ឌកម្មនឹងមកដល់បន្ទាប់ពីនោះ)។ នេះជាការសន្យា មួយ(របស់អល់ឡោះ)ដែលគ្មានការភូតកុហកឡើយ។
តាហ្វសៀរ
តែពួកគេបានសម្លេះវា(សត្វអូដ្ឋនោះ) ដែលវាជាការប្រឆាំងមួយដ៏ហួសហេតុ។ ពេលនោះ ព្យាការីសឡេះក៏បានពោលទៅកាន់ពួកគេថាៈ ចូរពួកអ្នកសោយសុខនឹងឆាកជីវិត(របស់ពួកអ្នក)ក្នុងទឹកដីរបស់ពួកអ្នកនេះរយៈពេលបីថ្ងៃក្រោយពីពួកអ្នកបានសម្លេះវាសិនចុះ។ ក្រោយមក ទណ្ឌកម្មរបស់អល់ឡោះនឹងមកដល់ពួកអ្នក។ ពិតប្រាកដណាស់ ទណ្ឌកម្មរបស់អល់ឡោះដែលមកដល់ក្រោយពីការសន្យានោះ គឺវានឹងកើតឡើងដោយចៀសមិនផុត ពុំមែនជាការកុហកនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាការសន្យាមួយយ៉ាងពិតប្រាកដ។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល