សូរ៉ា 11 · ជូស 12
Hud · 11:49
تِلْكَ مِنْ أَنْبَاءِ الْغَيْبِ نُوحِيهَا إِلَيْكَ ۖ مَا كُنْتَ تَعْلَمُهَا أَنْتَ وَلَا قَوْمُكَ مِنْ قَبْلِ هَٰذَا ۖ فَاصْبِرْ ۖ إِنَّ الْعَاقِبَةَ لِلْمُتَّقِينَ
នោះគឺជាដំណឹងអាថ៌កំបាំងដែលយើងបានផ្ដល់វ៉ាហ៊ីឱ្យអ្នក (មូហាំម៉ាត់)។ អ្នកនិងក្រុមរបស់អ្នកមិនធ្លាប់បានដឹងវាពីមុននេះ ទេ។ ដូចេ្នះ ចូរអ្នកអត់ធ្មត់ ពិតប្រាកដណាស់លទ្ធផលល្អចុងក្រោយ គឺសម្រាប់បណ្ដាអ្នកដែលកោតខ្លាចអល់ឡោះ។
តាហ្វសៀរ
រឿងរ៉ាវរបស់ព្យាការីនួហនេះ គឺស្ថិតក្នុងចំណោមដំណឹងអាថ៌កំបាំងមួយដែលយើងបានផ្តល់វ៉ាហ៊ីទៅកាន់អ្នក។ រូបអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)មិនធ្លាប់បានដឹងអំពីវានោះទេ ហើយក្រុមរបស់អ្នកក៏មិនធ្លាប់បានដឹងវាពីមុនមកនោះដែរ មុនពេលដែលយើងបានផ្តល់វ៉ាហ៊ីនេះទៅកាន់អ្នកនោះ។ ហេតុនេះ ចូរអ្នកអត់ធ្មត់ទៅលើការធ្វើទុក្ខបុកម្នេញពីសំណាក់ក្រុមរបស់អ្នក និងការបដិសេធរបស់ពួកគេ ដូចដែលព្យាការីនួហបានអត់ធ្មត់ចុះ។ ជាការពិតណាស់ ជំនួយ និងការទទួលបានជោគជ័យ គឺសម្រាប់បណ្តាអ្នកដែលអនុវត្តតាមបទបញ្ជាទាំងឡាយរបស់អល់ឡោះដែលទ្រង់បង្គាប់ប្រើ ហើយចៀសវាងពីបម្រាមទាំងឡាយដែលទ្រង់បានហាមឃាត់។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល