សូរ៉ា 11 · ជូស 11
Hud · 11:3
وَأَنِ اسْتَغْفِرُوا رَبَّكُمْ ثُمَّ تُوبُوا إِلَيْهِ يُمَتِّعْكُمْ مَتَاعًا حَسَنًا إِلَىٰ أَجَلٍ مُسَمًّى وَيُؤْتِ كُلَّ ذِي فَضْلٍ فَضْلَهُ ۖ وَإِنْ تَوَلَّوْا فَإِنِّي أَخَافُ عَلَيْكُمْ عَذَابَ يَوْمٍ كَبِيرٍ
ហើយចូរពួកអ្នកសុំអភ័យទោសពីម្ចាស់របស់ពួកអ្នក បន្ទាប់ មកចូរពួកអ្នកសារភាពកំហុសចំពោះទ្រង់ ដែលទ្រង់នឹងផ្ដល់ឱ្យពួក អ្នកនូវភាពរីករាយដ៏ប្រពៃរហូតដល់ពេលវេលាមួយដែលគេបាន កំណត់។ ហើយទ្រង់នឹងផ្ដល់ឱ្យរាល់អ្នកដែលមាន ភាពខ្ពង់ខ្ពស់់នូវ ឧត្ដមភាពរបស់គេ។ ប៉ុន្ដែប្រសិនបើពួកអ្នកបែរចេញវិញ ពិតប្រាកដ ណាស់ ខ្ញុំបារម្ភចំពោះពួកអ្នកនូវទារុណកម្មនាថ្ងៃដ៏មហិមា(ថ្ងៃបរ-លោក)។
តាហ្វសៀរ
ហើយចូរអ្នក(ឱមនុស្សលោកទាំងឡាយ)សុំការអភ័យទោសពីម្ចាស់របស់ពួកអ្នកចំពោះបាបកម្មទាំងឡាយរបស់ពួកអ្នកចុះ និងវិលត្រឡប់ទៅកាន់ទ្រង់វិញដោយបង្ហាញពីការសោកស្ដាយទៅលើអ្វីដែលពួកអ្នកបានប្រព្រឹត្តខុសចំពោះទ្រង់ នោះទ្រង់នឹងផ្ដល់ឲ្យពួកអ្នកទទួលបាននូវភាពសុខសាន្តក្នុងជីវិតលោកិយរបស់ពួកអ្នកដោយភាពរីករាយដ៏ល្អប្រពៃ រហូតដល់ពេលវេលាកំណត់នៃអាយុជីវិត(សេចក្តីស្លាប់)របស់ពួកអ្នកដែលត្រូវបានគេកំណត់នោះបានមកដល់។ ហើយទ្រង់នឹងផ្ដល់ឲ្យរាល់អ្នកដែលមានភាពខ្ពង់ខ្ពស់នៅក្នុងការគោរពប្រតិបត្តិនិងសាងទង្វើកុសលនោះ នូវការតបស្នងដ៏ប្រពៃអំពីទ្រង់យ៉ាងពេញលេញដោយគ្មានការខ្វះខាតឡើយ។ តែប្រសិនបើពួកអ្នកបែរចេញពីការមានជំនឿចំពោះអ្វីដែលខ្ញុំបាននាំមកពីម្ចាស់របស់ខ្ញុំនោះ ពិតប្រាកដណាស់ ខ្ញុំបារម្មណ៍ខ្លាចពួកអ្នកទទួលរងនូវទណ្ឌកម្មនាថ្ងៃដ៏រន្ធត់បំផុត នោះគឺថ្ងៃបរលោក។
បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល