សូរ៉ា 11 · ជូស 12

Hud · 11:24

۞ مَثَلُ الْفَرِيقَيْنِ كَالْأَعْمَىٰ وَالْأَصَمِّ وَالْبَصِيرِ وَالسَّمِيعِ ۚ هَلْ يَسْتَوِيَانِ مَثَلًا ۚ أَفَلَا تَذَكَّرُونَ

ការប្រៀបធៀបរវាងពីរក្រុម(អ្នកគ្មានជំនឿនិងអ្នកមាន ជំនឿ) ដូចជាអ្នកពិកាភ្នែកហើយថ្លង់ និងអ្នកមើលឃើញហើយ ស្ដាប់ឮ។ តើការប្រៀបធៀបក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? តើ ពួកអ្នកមិនពិចារណាទេឬ?

តាហ្វសៀរ

ការប្រៀបធៀបរវាងក្រុមទាំងពីរ គឺក្រុមអ្នកគ្មានជំនឿនិងក្រុមអ្នកមានជំនឿ គឺប្រៀបដូចជាមនុស្សពិការភ្នែកដែលមិនអាចមើលអ្វីឃើញ ហើយនិងមនុស្សថ្លង់ដែលស្តាប់អ្វីមិនលឺនោះដែរ។ នេះគឺប្រៀបដូចទៅនឹងក្រុមអ្នកដែលគ្មានជំនឿ ដែលពួកគេមិនអាចស្តាប់លឺការពិតនូវការស្តាប់លឺហើយទទួលយកនោះទេ ហើយពួកគេក៏មិនអាចមើលឃើញ(ការពិត)នូវការមើលឃើញដែលអាចផ្តល់ផលប្រយោជន៍ដល់ពួកគេនោះដែរ។ ហើយអ្នកដែលស្តាប់លឺ និងអ្នកដែលអាចមើលឃើញនោះ គឺប្រៀបដូចទៅនឹងក្រុមអ្នកមានជំនឿ ដែលពួកគេអាចស្តាប់លឺនិងអាចមើលឃើញបាន។ តើស្ថានភាព និងលក្ខណៈរបស់ក្រុមទាំងពីរនេះស្មើគ្នាដែរឬទេ? គឺក្រុមទាំងពីរនេះពិតជាមិនអាចស្មើគ្នានោះទេ។ ដូចនេះ តើពួកអ្នកមិនយកភាពមិនស្មើគ្នានៃក្រុមទាំងពីរនេះធ្វើជាមេរៀនទេឬ?

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់