សូរ៉ា 11 · ជូស 12

Hud · 11:123

وَلِلَّهِ غَيْبُ السَّمَاوَاتِ وَالْأَرْضِ وَإِلَيْهِ يُرْجَعُ الْأَمْرُ كُلُّهُ فَاعْبُدْهُ وَتَوَكَّلْ عَلَيْهِ ۚ وَمَا رَبُّكَ بِغَافِلٍ عَمَّا تَعْمَلُونَ

ហើយប្រការអាថ៌កំបាំងដែលមាននៅលើមេឃជា ច្រើនជាន់ និងផែនដីជាកម្មសិទ្ធិរបស់អល់ឡោះ ហើយកិច្ចការទាំង អស់នឹងវិលត្រឡប់ទៅកាន់ទ្រង់វិញ។ ដូចេ្នះ ចូរអ្នកគោរពសក្ការៈ ចំពោះទ្រង់ និងប្រគល់ការទុកចិត្ដចំពោះទ្រង់ចុះ។ ហើយម្ចាស់ របស់អ្នកមិនព្រងើយកន្ដើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្ដឡើយ។

តាហ្វសៀរ

ហើយអល់ឡោះជាម្ចាស់តែមួយគត់ដែលដឹងនូវប្រការអាថ៌កំបាំងទាំងឡាយដែលមាននៅលើមេឃជាច្រើនជាន់និងផែនដីដោយគ្មានអ្វីមួយអាចលាក់បាំងពីទ្រង់បានឡើយ។ កិច្ចការទាំងអស់នឹងវិលត្រឡប់ទៅកាន់ទ្រង់តែមួយគត់នៅថ្ងៃបរលោក។ ហេតុនេះ ចូរអ្នក(ឱអ្នកនាំសារមូហាំម៉ាត់)គោរពសក្ការៈចំពោះទ្រង់តែមួយគត់ និងប្រគល់ការទុកចិត្តលើកិច្ចការទាំងអស់របស់អ្នកចំពោះទ្រង់ចុះ។ ហើយម្ចាស់របស់អ្នកមិនព្រងើយកន្តើយចំពោះអ្វីដែលពួកអ្នកប្រព្រឹត្តនោះឡើយ។ ផ្ទុយទៅវិញ ទ្រង់មហាដឹងបំផុតចំពោះវា ហើយទ្រង់នឹងតបស្នងដល់បុគ្គលគ្រប់រូបទៅតាមទង្វើដែលគេបានសាង។

បើកក្នុងកម្មវិធីអាន - អានស៊ូរ៉ាទាំងមូល

តាហ្វសៀរជាភាសារបស់អ្នក

តាហ្វសៀរភាសាអារ៉ាប់

ការបកប្រែ

ស្តាប់